ព័ត៌មាន
រកឃើញជ័យលាភីលេខ១ ក្នុងពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ផ្នែកនឹមធំ និងផ្នែកនឹមតូច
នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ មានទីតាំងស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយផ្នែកនឹមធំ ជ័យលាភីលេខ០១ បានទៅលើលោក ស្រី ចាន់ ដែលមានគោឈ្មោះ សួស្តី ស្តូរ៉ិច និងផ្នែកនឹមតូច ជ័យលាភីលេខ០១ បានទៅលើ លោក ប៉ូ រដ្ឋា (ដែលមានគោ ឈ្មោះ ចន្ទរះ)។

ក្នុងព្រឹតិ្តការណ៍ប្រណាំងរទេះសាឡីគោលឿនប្រចាំឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបីប្រភេទ លោកលោកស្រី មន្ត្រីរាជការរដ្ឋបាលខេត្តរដ្ឋបាលមន្ត្រីរាជការក្រុង-ស្រុកទាំង៩ ភ្ញៀវជាតិនិងអន្តរជាតិ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេះមនី្ទរវប្បធម៌ខេត្ត ដោយបានការគាំទ្រឧបត្ថម្ភពីរដ្ឋបាលខេត្តកំពង់ស្ពឺ និងមានការកិច្ចសហការជាមួយនិងរដ្ឋបាលក្រុងច្បារមន អាជ្ញាធរមូលដ្ឋាន សមាគមគោកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។ ដោយជារៀងរាល់ឆ្នាំមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានដំណើរការរៀបចំពិធីប្រណាំងគោលឿននេះ មុនរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់យើងឈានចូលមកដល់។ ហើយជារៀងរាល់ឆ្នាំកំណើននៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលយកគោ មកចូលរួមប្រណាំងនេះ គឺកាន់តែមានចំនួនកើនឡើង។ ជាក់ស្តែងកាលពីឆ្នាំ២០២៥កន្លងទៅនេះ យើងមានគោចំនួនតែ៥០នឹម ប៉ុន្តែដោយមានការផ្សព្វផ្សាយមានទូលំទូលាយ និងផុលផុស ធ្វើឲ្យឆ្នាំ២០២៦នេះ កំណើនគោរបស់យើង ឈានឡើងរហូតដល់៨០នឹម។ គោចូលរួមប្រណាំង មានចំនួន០២ប្រភេទ គឺទី១.ប្រភេទ នឹមតូច មានចំនួន៥០នឹម និងទី២.ប្រភេទ នឹមធំ មានចំនួន៣០នឹម។
ចំណែកម្ចាស់ជ័យលាភីលេខ០១ ផ្នែកនឹមធំ ដែលមានគោឈ្មោះ សួស្តី ស្តូរ៉ិច រួមនិងបងប្អូនប្រជាពលរដ្ឋ ដែលនាំយកសត្វគោ មកចូលរួមក្នុងព្រឹតិ្តការណ៍ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ បានលើកឡើងរួមគ្នាថា មុនរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្មែរ។ ដូច្នេះដូនតាខ្មែរ ចូលចិត្តតែលេងសិល្បៈប្រណាំងរទេះសាឡីគោលឿន។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌របស់ថ្នាក់ដឹកនាំ មន្រី្តរាជការ ព្រឹទ្ធាចារ្យសិល្បៈ សាស្រ្តាចារ្យ សិល្បករ សិល្បការិនី នៃមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ជាពិសេសការប្រារព្ធមហោស្រពប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នាពេលនេះ គឺជាការចូលរួមអភិរក្ស លើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន នៅប្រពៃណីប្រណាំងរទេះសាឡីគោលឿនក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។
សូមបញ្ជាក់ផងដែរថា បើតាមការសិក្សាអំពីប្រវត្តិ នៃពិធីនេះ គឺដើមឡើយរទេះសាឡី គោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕ អត្ថបទ៖ រដ្ឋា

















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត