ព័ត៌មាន
«មន្តស្នេហ៍បេងមាលា» ស្ពានឈើថ្មីដែលផ្តល់បទពិសោធន៍ទស្សនាដ៏អស្ចារ្យ និងសុវត្ថិភាពខ្ពស់
រូបភាពនៃប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសម្រស់ធម្មជាតិដ៏អាថ៌កំបាំងនៃ ប្រាសាទបេងមាលាពេលនេះ កាន់តែបង្កើនភាពទាក់ទាញទ្វេដង ក្នុងពេលដែលអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុល«ស្ពានឈើថ្មើរជើង» ជាស្ថាពរ ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលចូលឆ្នាំថ្មីនេះ។
បទពិសោធន៍ថ្មីលើដងស្ពាន ដែលមានទំហំធំទូលាយជាងមុន សុវត្ថិភាពជាងមុន គឺស្ពានឈើថ្មីដែលមានប្រវែងសរុបដល់ទៅ១៨៩ម៉ែត្រនេះ មិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនាប៉ុណ្ណោះទេ ប៉ុន្តែគឺជា«មគ្គុទ្ទេសក៍ឈើ» ដែលនឹងនាំលោកអ្នកលម្ហែកាយចេញពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។ ជាមួយនិងការរចនាបង្គុំតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ស្ពាននេះត្រូវបានពង្រីកទទឹងឱ្យកាន់តែធំទូលាយ (ចាប់ពី ១.៣០ម៉ែត្រ ដល់១.៧០ម៉ែត្រ) ដែលផ្ដល់ភាពងាយស្រួលក្នុងការដើរទស្សនា និងថតរូបកម្សាន្តដោយមិនមានភាពរអាក់រអួល។ នេះ គឺជាការលះបង់ដើម្បីកេរដំណែលដូនតា ក្រោមការលះបង់កម្លាំងកាយចិត្តអស់រយៈពេលជិត៧ខែ ។
លោក ពុទ្ធ សុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ស្ពានថ្មីនេះ បានជំនួសឱ្យស្ពានចាស់ដែលធ្លាប់ទ្រុឌទ្រោមដោយសារអាយុកាល និងអាកាសធាតុ។ ការជួសជុល ត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២៦នេះ ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
ការបង្កើតភាពសុខដុមរមនារវាង «ស្ថាបត្យកម្ម និងធម្មជាតិ» ដែលជាតម្លៃទេសភាពប្រាសាទបេងមាលា ត្រូវបានគេស្គាល់ថាជា«ប្រាសាទក្នុងព្រៃ» ដែលមានសោភ័ណភាពប្លែកពីគេ។ ស្ពានឈើថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឱ្យភ្ញៀវទេសចរអាច៖
– ផ្តិតយកទិដ្ឋភាពពីលើអាកាស៖ មើលឃើញក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្មដែលប្រកប ដោយមន្តស្នេហ៍ពីលើស្ពាន។
– បង្ហាញជូនភ្ញៀវនូវអារម្មណ៍ស្រស់ស្រាយ ក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ ប្រៀបដូចជាការដើរក្នុងឋានសួគ៌បុរាណ។
– យើងបង្កើតភាពងាយស្រួលលើដងស្ពាន ដោយបំពាក់ជណ្តើរ និងផ្លូវដើរថ្មី ជួយឱ្យការទស្សនាប្រាសាទមហិមានេះកាន់តែមានភាពងាយស្រួល និងអារម្មណ៍រំភើប។
តើលោកអ្នក បានត្រៀមខ្លួនហើយឬនៅ? ដើម្បីទៅទទួលយកបទពិសោធន៍ថ្មី នៅលើស្ពានឈើថ្មី ក្នុងទឹកដីនៃប្រាសាទបេងមាលា នាពេលបុណ្យចូលឆ្នាំថ្មីនេះ។ សម្រស់ដ៏អាថ៌កំបាំងនៃអតីតកាល កំពុងរង់ចាំលោកអ្នកទៅស្វែងរកហើយ៕ រូបអាជ្ញាធរអប្សរា









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត