ព័ត៌មាន
ដំណោះស្រាយឌីជីថលក្នុង SME កំពុងមានសម្ទុះរីកចម្រើន តែវិស័យនេះនៅជួបបញ្ហាប្រកួតប្រជែង
ការចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការធ្វើពាណិជ្ជកម្ម និងអាជីវកម្ម នៅក្នុងសហគ្រាសធុនតូច និងមធ្យម បានកំពុងមាន សម្ទុះនៃការប្រើប្រាស់ ប៉ុន្តែនៅជួបបញ្ហាប្រឈមខ្លះៗ ក្នុងការស្វែងរកដើមទុនសម្រាប់ពង្រីកអាជីកម្ម និងការប្រកួតប្រជែងលើទីផ្សារ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការចាប់យកបច្ចេក វិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងបញ្ហាប្រឈមនានានៅក្នុងសហគ្រាសធុនតូច និងមធ្យមនេះថា ទាក់ទិនការប្រើ ប្រាស់បច្ចេកវិទ្យានេះឃើញថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ ជាពិសេសក្រសួងកិច្ចការនារីជាដើម បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង បច្ចុប្បន្នមានការរីកចម្រើនគួរគត់សម្គាល់ ដោយការប្រើប្រាស់បច្ចេកវិទ្យានេះ បានកាតបន្ថយ ពេលវេលា និងចំណាយផ្សេងៗ ដែលជាផ្នែកមួយជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកជំទាវបន្តថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងក្តោបយកបច្ចេកវិទ្យាឌីជីថល សម្រាប់ការតភ្ជាប់គ្រប់បណ្តាញទាំង ផ្នែកសង្គម និងសេដ្ឋកិច្ចនេះក្នុងនោះសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលជាស្រ្តី បានកំពុងចាប់យកបច្ចេកវិទ្យានេះផងដែរ ដើម្បីតភ្ជាប់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេសជាពិសេសតភ្ជាប់ការធ្វើពាណិជ្ជកម្ម និងអាជីវកម្មជាដើម មានការវិវត្តន៍រីកចម្រើនគួរសម ប៉ុន្តែអ្វីដែលចោទជាបញ្ហាសម្រាប់សមាជិកសមាគម គឺពួកគាត់ជួបប្រទះបញ្ហាខ្លះៗដូចជា ផ្នែកហិរញ្ញវត្ថុ សម្រាប់ពង្រីកអាជីវកម្មក៏ដូចជាជួបបញ្ហានៃការលក់លើទីផ្សារផងដែរ។

ជុំវិញការទទួលបានហិរញ្ញប្បទាននេះដែរ,លោក លឹម អូន អគ្គនាយក SME Bank លើកឡើងថា ទាក់ទិនការងារនេះ បច្ចុប្បន្នមានការជជែកវែកញែកគ្នាជាច្រើនព្រមទាំងមានការរអ៊ូរទាំក្នុងការពិបាកទទួលបានហិរញ្ញប្បទានជាដើម ក្នុងនោះចំពោះការមិនទទួលបានហិរញ្ញប្បទាននេះ គឺបណ្តាលមកពីចំណុចមួយចំនួនដូចជា ការកង្វះទ្រព្យធានាជាពិសេសធុរកិច្ចបង្កើតថ្មី ពួកគេមានចំណេះជំនាញ តែក៏ពិបាកទទួលបានហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មព្រោះភាគច្រើនពួកគាត់គ្មានទ្រព្យធានា។ ចំណែកម្ចាស់អាជីវកម្មដែលដំណើររួចវិញ, ពួកគេមួយចំនួនក៏ពិបាកទទួលបានហិរញ្ញប្បទានដូចគ្នាព្រោះអ្វីដែលជារឿងសំខាន់គឺសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគាត់ គឺជាកត្តារាំងផ្ទប់ក្នុងការទទួលបានហិរញ្ញប្បទាននេះដែរ។

ទាក់ទិនបញ្ហានេះដែរ, ថ្មីៗនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនានា ពិនិត្យលទ្ធភាពលើការផ្តល់ឥណទានផងដែរ ជាពិសេសស្រ្តីដែលមានប័ណ្ណកម្មសិទ្ធិ (គ្មានប្តីចូលរួម) ដើម្បីឲ្យពួកគាត់ ទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក្នុងគោលដៅចូលរួមក្នុងអាជីវកម្ម ការកាត់បន្ថយវិសមភាព និងភាពក្រីក្រនៅកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦