ព័ត៌មាន
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ JBC ឈានចូលថ្ងៃទី២ នៅបន្តដំណើរការនៅឡើយ
ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជាថៃ (JBC) នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥នេះ បានបន្ត ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំង២ កម្ពុជា ថៃ ។ ប៉ុន្តែគិតមកត្រឹមម៉ោង៦ល្ងាច កិច្ចប្រជុំ JBC មិនបានបិទបញ្ចប់នៅឡើយ។
កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជាថៃ (JBC) ដែលកំពុងរៀបចំឡើងនៅខេត្តចន្ទបុរី ប្រទេសថៃ ដែលដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ រីឯសមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា មកដល់ម៉ោង៦ល្ងាច នៅមិនទាន់បិទបញ្ចប់និងមិនទាន់ចេញលទ្ធផលនៅឡើយ។ ដោយយោងតាមរបៀបវារៈ កិច្ចប្រជុំJBC ត្រូវធ្វើឡើងរយះពេល២ថ្ងៃ ដើម្បីជជែកពិភាក្សាទៅលើចំនុចសំខាន់ៗពាក់ពន្ធ័នឹងវឌ្ឍនភាពនៃកិច្ចប្រជុំJBC ដែលបានធ្វើឡើងនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ និង ១៥ ខែមិថុនា ឆ្នាំ២០២៥។ ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រួមនឹង របៀបវារៈផ្សេងៗទៀត ដើម្បីដោះ ស្រាយបញ្ហា ព្រំដែន រវាងប្រទេសទាំងពីរ។
ដំណើរកិច្ចប្រជុំចាប់ផ្តើមនៅម៉ោងប្រមាណ១១ព្រឹក ដែលភាគីទាំង២ បានប្រជុំបិទទ្វារ បន្ទាប់មកបន្តប្រជុំជជែកកម្រិតលេខាធិការដ្ឋាន នៃមន្ត្រីបច្ចេកទេស ដើម្បីឆ្លងនូវខ្លឹមសារ សំខាន់ៗ មុននឹងឈានដល់ បើកការប្រជុំធំ ដើម្បីឈានដល់ការចុះហត្ថលេខារួមគ្នា។ ដោយសារតែកិច្ចប្រជុំនេះ ជាកិច្ចប្រជុំដ៏សំខាន់បំផុត ដើម្បីក្លាយជាចំណែកជម្រុញ ការបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅពេលខាងមុខ ទើបភាគីទាំង២កម្ពុជា ថៃ បានជជែកគ្នាច្រើនចំណុច និង ដោយប្រុងប្រយ័ត្នជាទីបំផុត ដែលនាំឱ្យ កិច្ចប្រជុំនេះ មិនទាន់អាចបញ្ចប់ទៅតាមម៉ោងពេលនៃរបៀបវារៈនៅឡើយ។ យ៉ាងណាក៏ដោយភាគីថៃ បានផ្តល់នូវការរក្សាបាននូវសន្តិសុខ សណ្តាប់ល្អ ទាំងក្នុង និង ក្រៅបរិវេណនៃកិច្ចប្រជុំរយះពេល២ថ្ងៃមកនេះ។
សូមបញ្ជាក់ថា JBC គឺជា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនគោកដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ 2000 ដើម្បីពិភាក្សាអំពីការស្ទង់មតិ និងការបោះបង្គោលព្រំដែនទ្វេភាគី៕
អត្ថបទ៖សូដាវណ្ណ




-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត