ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ពង្រឹងកិច្ចសហការ ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃទីក្រុងហុងកុង
នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃទីក្រុងហុងកុង (HKTDC) ដែលដឹកនាំដោយ លោកស្រី Tina Phan ប្រធានប្រចាំតំបន់ឥណ្ឌូចិន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង។
កិច្ចជំនួប មានគោលបំណងដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង, ពិភាក្សាលើសកម្មភាពពាក់ព័ន្ធនាំយកផលិតផល និងក្រុមហ៊ុនពីកម្ពុជាទៅកាន់ព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់នៅទីក្រុងហុងកុង, ការចាប់ដៃគូអាជីវកម្មរវាងធុរជនកម្ពុជា និងហុងកុង ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរ និងចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងនៅកម្ពុជា និងទីក្រុងហុងកុង។
គួរបញ្ជាក់ថា កិច្ចជំនួបនេះ ធ្វើឡើងនៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ៕







-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ