ព័ត៌មាន
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគិនពីបរទេស
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យ កម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដើម្បីដាក់ចេញនូវវិធានការកែទម្រង់ឱ្យចំគោលដៅ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សន្ទស្សន៍ប្រតិបត្តិការភស្ភុភារ កម្មថ្មី (Logistics Performance Index – LPI 2.0) និងវិធីសាស្ត្រគណនាដោយធនាគារពិភពលោក” ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមដឹក ជញ្ជូន និងផ្នែកឯកជន អំពីការផ្លាស់ប្តូរវិធីសាស្ត្រវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់មតិបែបមតិយោបល់ មកជាការប្រើប្រាស់ទិន្នន័យជាក់ស្តែង (Key Performance Indicators – KPIs) ដើម្បីវាស់វែងប្រសិទ្ធភាពភស្ភុភារកម្មរបស់ ប្រទេសនីមួយៗ។ ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ទៅកាន់អង្គពិធីរួមមាន៖ (១) សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, (២) ប៉ាណូឡិកាភស្តុភារកម្ម, និង (៣) មជ្ឈមណ្ឌលព័ត៌មាន ភស្តុភារកម្មជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយ ឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និង បង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយ- កម្ម ក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពស្របតាមស្តង់ដារអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត