ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍អំពាវនាវជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់មើលការខុសត្រូវឱ្យបានដិតដល់ ចូលរួមថែរក្សា និងផ្តល់ភាពកក់ក្តៅ ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពួកគាត់ដែលជាអតីតយុទ្ធជនគឺជាអ្នកយកទ្រូងពាំងគ្រាប់ការងារយើងទាំងអស់គ្នា ចំណែកអតីតមន្រ្តីរាជការស៊ីវិល ដែលជានិវត្តជន ពួកគាត់គឺជាអ្នកចូលរួមមើលថែ បណ្តុះបណ្តាល ឱ្យយើងទាំងអស់គ្នាមានថ្ងៃនេះ។ សម្ដេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ខេត្តតាកែវ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា អតីតយុទ្ធជន និងនិវត្តជន ទាំងអស់ គឺជាវីរជនដ៏អង់អាចក្លាហានដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិ មាតុភូមិ និងប្រជាជន ដូច្នេះយើងជាអ្នកជំនាន់ក្រោយត្រូវតែតបស្នងសងគុណចំពោះពួកគាត់ប្រកបដោយភាពស្មោះត្រង់ជាទីបំផុត។ ជាពិសេសសម្ដេចតេជោក៏បានអំពាវនាវឱ្យមន្រ្តីនៅមូលដ្ឋានត្រូវតាមដានឈ្វេងយល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានជាប់លាប់ ពោលគឺត្រូវតម្កល់ប្រយោជន៍ពួកគាត់ដែលជាប្រជាជនជាធំ ដោយសម្ដេចបានសង្កត់ធ្ងន់ថា «មន្រ្តីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ» ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោក៏បានរម្លឹកថា ពីមុនយើងបានគិតគូរចំពោះតែអតីតយុទ្ធជន ប៉ុន្តែពេលនេះយើងបានបន្ថែមការយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការស៊ីវិល ដែលជានិវត្តជន ទាំងអស់ មករួមរស់ក្នុងសមាគមតែមួយ ដើម្បីផ្ដល់ភាពកក់ក្ដៅ កុំឱ្យពួកគាត់មានភាពឯកា និងពិសេសបានផ្ដល់ឱកាសដល់និវត្តជនទាំងអស់ បានចូលរួមជាមួយគ្នាក្នុងកម្មវិធីជួបជុំផ្សេងៗដោយពុំមានការរើសអើង។
គួរជម្រាបជូនថា ចាប់តាំងពីមហាសន្និបាតសមាគមអតីតយុទ្ធជន ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដាក់បញ្ចូល និវត្តជន ក្នុងសមាគមតែមួយជាមួយអតីតយុទ្ធជន ពេលនេះ បច្ចុប្បន្នភាពសមាជិកសមាគម ក្នុងខេត្តតាកែវ បានកើនឡើងដល់ ៤,២៣៦នាក់ ក្នុងនោះមាន៖ ជនពិការមានចំនួន ១,២៦៨នាក់, និវត្តជនមានចំនួន ១,៩៦៣ នាក់, ជនបាត់បងសមត្ថភាពការងារ មានចំនួន ៥៨នាក់, គ្រួសារជនពលី មានចំនួន ៨៨០នាក់, និងគ្រួសារជនមរណៈ មានចំនួន ៦៧នាក់។ នេះបើយោងតាមការបញ្ជាក់ពី គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ។
ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ បានបញ្ជាក់ កន្លងមក ក្រុមការងារ អ.ន.ក. ខេត្ត តែងបានចុះសួរសុខទុកដល់ខ្នងផ្ទះរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារសមាជិកដែលជួបការលំបាក និងជាពិសេតែងបានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិកដែលទទួលមរណភាពបានទានពេលវេលា។ លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ន សមាជិកមានដី មានផ្ទះ មានចំនួន ៤,០៩១នាក់, មានដីអត់ផ្ទះមានចំនួន ៣៩នាក់, អត់ដី អត់ផ្ទះ មានចំនួន ៣២នាក់ និងសមាជិកសមាជិកា រស់នៅលើដីសាធារណៈមានចំនួន ៨នាក់។ ចំពោះការងារសាងសង់ផ្ទះជូនដល់សមាជិកមានចំនួនសរុប៦៩ខ្នងផ្ទះ ក្នុងនោះ ៦៣ខ្នង ជាអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងចំនួន៦ខ្នងផ្ទះទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕











-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
PR NEWS3 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់