Connect with us

ព័ត៌មាន

អនុប្រធានទី១ CDC អំពាវនាដល់វិនិយោគិន បន្តផ្សព្វផ្សាយលើការលុបបំបាត់ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាដល់វិនិយោគិនដែលវិនិយោគនៅកម្ពុជា បន្តផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ហាញ ទៅកាន់ពិភពលោក ទាំងការវិនិយោគ និងទេសចរណ៍។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ការដាក់ចេញនូវច្បាប់នេះ ជាសក្ខីភាពបង្ហាញអំពីចំណាត់ការយ៉ាងសកម្មបំផុត ដែលស្តែង ចេញតាមរយៈសកម្មភាពចុះបង្ក្រាបជនល្មើសជាក់ស្ដែងជាបន្តបន្ទាប់។ កិច្ចការនេះស្ថិតនៅក្រោមការយកចិត្ដទុកដាក់យ៉ាងហ្មត់ចត់ ជាទីបំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវ បរិយាកាសវិនិយោគ និងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ ដែលនេះគឺជាអាទិភាពខ្ពស់បំផុត មួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានអំពាវសូមឱ្យវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជួយផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និង

ចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីនេះ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាមានសុវត្ថិភាព ១០០% ទាំង សម្រាប់វិនិយោគ និងទេសចរណ៍”។

ក្នុងវេទិកានេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីវឌ្ឍនភាពការងារកាលពីថ្មីៗនេះ ដែលជាដំណឹងល្អមួយសម្រាប់ វិនិយោគិន និងធុរជនកម្ពុជា ដោយរាជរដ្ឋាភិបាលបានសម្រេចលុបបំបាត់កម្រៃ “ស្កេនកុងតឺន័រ” ទាំងស្រុង ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ជាកិច្ចសម្រួលពាណិជ្ជកម្ម និងចូលរួមចំណែកដ៏សំខាន់ក្នុងការ កាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia