ព័ត៌មាន
មន្រ្តីឃុំ/សង្កាត់ ប្ដេជ្ញាខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមិនស្មុគស្មាញ
ភ្នំពេញ៖ មន្រ្តីរាជការក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការក្រុមប្រឹក្សាឃុំ សង្កាត់មួយរូប នឹងខិតខំបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយបន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់តាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមិនស្មុគស្មាញ ខណៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។

ក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

ឆ្លើយបតនឹងការក្រើនរំលឹករបស់សម្តេចតេជោ លោក ជា សម្បត្តិ ជំនួយការចៅសង្កាត់ដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថា មន្រ្តីឃុំ/សង្កាត់ដង្កោទាំងអស់គឺប្តេជ្ញាចិត្តខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព លឿន រហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង តាមគោលការណ៍ការធ្វើលិខិតបញ្ជាក់ការតភ្ជាប់ចរន្តអគ្គិសនី, លិខិតសំបុត្របញ្ជាក់កំណើត ឬសំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម គឺត្រូវការពេលវេលា៣ថ្ងៃ ប៉ុន្តែ ជាក់ស្តែង លិខិតនេះអាចធ្វើរួចមុនការកំណត់ ដើម្បីអាចឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ទាន់ពេលវេលា។
ដោយឡែក ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ បានកោតសរសើរថា មន្រ្តីឃុំ/សង្កាត់មានភាពរួសរាយទាក់ទាក់ និងមានសុជីវធម៌ ក្នុងការទំនាក់ទំនងជាមួយអ្នកមកទទួលសេវា ហើយការផ្តល់សេវាគឺល្អ មិនស្មុកស្មាញ និងលឿនរហ័ស។
ទន្ទឹមនឹងការក្រើនរំលឹកឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់មន្ត្រីរាជការ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ ប្រសាសន៍សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ៕ អត្ថបទ៖ ធូ វិរៈ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត