ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវកម្មករ ត្រូវរកមន្ត្រីជួយដោះស្រាយ ជៀសជាងបង្កើតបាតុភាពផ្សេងៗ បង្កភាពរាងស្ទះដល់ការងារ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវកម្មករនិយោជិតទាំងអស់ ចូលរួមជាមួយអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញកំណើនការវិនិយោគ និងរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ តាមរយៈពេលមានបញ្ហាអ្វីមួយ ត្រូវរកមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយដោះស្រាយ ជៀសជាងបង្កើតបាតុភាពផ្សេងៗ បង្កភាពរាងស្ទះដល់ការងារ ។
ក្នុងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅទីតាំងរោងចក្រ សួស យ៉ាត អេ ស្ថិតក្នុងក្រុងច្បារមន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្រោមយុទ្ធសាស្ត្រទាកម៉ូយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស គឺវិស័យឧស្សាហកម្មកាត់ដេរ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណជាង ១ ៦០០កន្លែង និងមានកម្មករនិយោជិត កំពុងបម្រើការប្រមាណជាង ១៣ម៉ឺននាក់ ។
ឯកឧត្តមបានបន្តថា ជាមួយនិងកំណើនឥតឈប់ឈរ នៃរោងចក្រ សហគ្រាសនេះ បានប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់តែគេមើលងាយមើលបែបកំប្លែង ហើយចំអកឡកលើយថាជាខេត្តប៊ុមប៊ឺ ឱ្យមានជីវភាពធូរធា រីកចម្រើន និងស៊ីវិល័យតាមរយៈការងារ និងតម្លៃអចលនទ្រព្យ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដើម្បីទទួលកំណើនការងារបន្ថែម សូមទឹកចិត្តទៅដល់ធុរជនទាំងអស់ ដែលបាននិងកំពុងរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ និងដាស់តឿនដល់កម្មករនិយោជិត ដែលមានការអាក់អន់ស្រពន់ចិត្តក្នុងរង្វង់ការងារ សូមរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ មិនត្រូវនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មឬកូដកម្មនោះឡើយ ការដែលជៀសវាងបាតុកម្ម ឬកូដកម្មបាន គឺជាការការពារឆ្នាំងបាយរបស់ខ្លួនឯង និងក្រុមគ្រួសារ ។
អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សូមកុំជឿការញុះញង់ របស់ក្រុមណាមួយ ដែលចង់បំផ្លាញស្ថិរភាពរោងចក្រ និងសង្គម ហើយសូមប្រើប្រាស់យន្តការដោះស្រាយវិវាទការងារស្របច្បាប់ ដោយដាក់ញត្តិទៅកាន់ក្រសួងការងារ ឬមន្ទីរការងារជំនាញ ។ សូមរួមគ្នាផ្តោតលើការងារ និងការបង្កើនជំនាញ ដើម្បីទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍កាន់តែប្រសើរ សូមរក្សាសាមគ្គីភាព និងសន្តិភាពនៅក្នុងរោងចក្រ ដើម្បីធានាថា មានការងារធ្វើបានជាប់លាប់ ៕ អត្ថបទ បាន សុខរិទ្ធិ









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត