ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អរគុណការចូលរួមបរិច្ចាគអំណោយពីសប្បុរសជននានាជូនវីរយុទ្ធជនការពារទឹកដី ពីព្រោះថា “មានជាតិទើប មានយើងទាំងអស់គ្នា”
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាសម្ភារៈ និងថវិកា ពីក្រុមហ៊ុន ហ្គ៊ូប៊ីក (GUBIC) សម្រាប់បន្តចែកជូនវីរយុទ្ធជននៅសមរភូមិមុខ ដែលកំពុងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងប្រជាពលរដ្ឋភៀសសឹក។
សម្តេចបានថ្លែងកោតសរសើរ និងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តម គឹម សុទ្ធា ទីប្រឹក្សាសម្តេច និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ីក និងសហការីទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក៏ដូចជាកម្លាំងកាយចិត្ត ចូលរួមចំណែកសម្រាលការលំបាករបស់ប្រទេសជាតិ នៅក្នុងគ្រាដ៏លំបាក ដែលកំពុងប្រឈមការឈ្លានពានពីប្រទេសជិតខាង។ កាយវិការមនុស្សធម៌ដ៏ល្អប្រពៃ គួរគោរព និងកោតសរសើរណាស់ ដោយហេតុថា “ប្រទេសជាតិជាអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប។ មានជាតិទើបមានយើងគ្រប់គ្នា”។
សម្តេចបានកត់សម្គាល់ថា កន្លងមក ឯកឧត្តមប្រធានក្រុមហ៊ុន បានចូលរួមចំណែកជួយសង្គមជាច្រើន ដូចជា វិស័យសុខាភិបាល សង្គមកិច្ច ជាពិសេសនៅក្នុងឱកាសដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសជិតខាងនេះ។ ការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងមហាសាមគ្គីជាតិខ្មែរ នៅគ្រាលំបាកនេះ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ សុវត្ថិភាព សុខភាព និងអាយុជីវិតរបស់វីរយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក នៅគ្រប់ពេលវេលា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អំណោយដែលទទួលបាននាឱកាសនេះ និងអំណោយដែលសម្តេចបានទទួលពីសប្បុរសជនផ្សេងៗទៀតនាពេលកន្លងមក នឹងបែងចែកជូនយុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលផ្តល់ជូន នៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ។
សម្តេចបានមានប្រសាសន៍ថា យុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចុះបំពេញសកម្មភាពមនុស្សធម៌ ជួយពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីរួមសុខទុក្ខជាមួយពលរដ្ឋភៀសសឹក តាមរយៈការចែកជូនអំណោយសម្ភារៈប្រើប្រាស់ ពូជដំណាំ និងការអប់រំបច្ចេកទេសដាំដុះនានា ដើម្បីសម្រួលជីវភាពពលរដ្ឋនៅក្នុងគ្រាលំបាកនេះ ឱ្យបានប្រសើរឡើង ស្របតាមគោលការណ៍ និងឆន្ទៈមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច
ធិបតី ហ៊ុន ម៉ាណែត ដែលមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានបង្កើតឡើងដោយយុវជនក្មេងៗ មានសមត្ថភាព រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រកបដោយមោទនភាព នៅក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ បានប្រែក្លាយការលំបាកទៅជាឱកាសក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់ ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ បានយកចិត្តទុកដាក់ជាទីបំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។
អំណោយដែលក្រុមហ៊ុន ហ្គ៊ូប៊ីក នាពេលនេះ មាន អង្ករស្រូវថ្មី ២តោន មីជាតិ ១០០ កេស ទឹកស៊ីអ៊ីវ ១០០ យួរ និងថវិកា ៥លានរៀល។ ក្រុមហ៊ុន ហ្គ៊ូប៊ីក បានបង្កើតឡើងនៅឆ្នាំ២០១៧ ជាក្រុមហ៊ុនម៉ៅការសំណង់ទូទៅ មានសេវាកម្មសំខាន់ៗ ដូចជា ស្ថាបត្យកម្ម សំណង់ និងការផ្គត់ផ្គង់សម្ភារៈដេគ័រ។
ឯកឧត្តម គឹម សុទ្ធា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ នាំយកអំណោយសប្បុរសធម៌មកប្រគល់ជូននាឱកាសនេះ ដើម្បីចូលរួមចំណែកជាមួយសម្តេច ក្នុងការចែកជូនដល់វីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹកជាបន្តទៀត។
ឯកឧត្តមបានថ្លែងការកោតសរសើរ និងគោរពដ៏ខ្ពង់ខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេច ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក ជាមួយរាជរដ្ឋាភិបាល។ ក្នុងនោះ រដ្ឋសភាក៏បានចំណាយពេលវេលាមមាញឹក ចុះជួបផ្ទាល់ និងសំណេះសំណាលជាមួយវីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក និងបានចាត់តំណាងនាំយកអំណោយចែកជូនជាបន្តបន្ទាប់ ក្នុងសកម្មភាពសមរភូមិក្រោយ ផ្សារភ្ជាប់នឹងសមរភូមិមុខជានិច្ច៕
-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
PR NEWS3 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន7 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់