ព័ត៌មាន
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អំពាវនាវពលរដ្ឋបន្តគាំទ្រទំនិញផលិតក្នុងស្រុក
នៅក្នុងឱកាសអញ្ជើញសម្ភោធបើកពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ របស់ខេត្តតាកែវ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលបានរៀបចំធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ និងទិញទំនិញដែលផលិតក្នុងស្រុក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ផលិតផលរបស់ខ្មែរ។
ឯកឧត្តមលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយមានប្រសាសន៍ថា ផលិតផលខ្មែរបច្ចុប្បន្ននេះមានទាំងបរិមាណ គុណភាព និងអនាម័យល្អ មិនចាញ់បរទេសនោះទេ ពោលអាចប្រកួតប្រជែងលើទីផ្សារបាន ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគួរតែគិតពិចារណាងាកមកទិញទំនិញផលិតផលដែលជាស្នាដៃខ្មែរដែលដាក់លក់លើទីផ្សារឬដាក់លក់នៅលើកម្មវិធីអ្វីមួយ ព្រោះការទិញផលិតផលក្នុងស្រុកយើង បានជួយដល់សហគ្រិនខ្នាតតូច និងមធ្យមខ្មែរផង និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងទាំងមូលផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផល សុជាតិ ក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់បណ្ដាសហគ្រាសសិប្បកម្មធុនតូចនិងមធ្យមទាំងអស់ត្រូវពង្រឹងសមត្ថភាព និងបង្កើនការផលិត កែច្នៃផលិតផលរបស់ខ្លួនបន្ថែមទៀត ក្នុងនោះក៏គិតពីតម្លៃ គុណភាព ស្តង់ដា និងបច្ចេកទេសអោយបានត្រឹមត្រូវ ដើម្បីធានាបាននៅសុវត្ថិភាព និងអនាម័យដល់អ្នកប្រើប្រាស់ ខណៈទីផ្សារបច្ចុប្បន្នកំពុងមានតម្រូវការគាំទ្រពីប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានោះលោក ស៊ុត ខុន អភិបាលខេត្តតាកែវស្ដីទី បានចាត់ទុកពិព័រណ៍ផលិតផលក្នុងស្រុកនាឱកាសនេះ ពិតជាមានសារៈសំខាន់ និងបានរួមចំណែកលើកកម្ពស់ផលិតផលខ្មែរដែលផលិតក្នុងស្រុក និយាយជារួមផលិតផលសក្ដានុពលក្នុងខេត្តតាកែវ ដាក់តាំងបង្ហាញដល់សាធារណៈជនបានដឹង ស្វែងយល់ និងជួយគាំទ្រផលិតផលក្នុងស្រុក ដែលផលិតដោយស្នាដៃកូនខ្មែរសុទ្ធសាធ ព្រមទាំងបានជួយបង្កើតឱកាសទីផ្សារដល់អ្នកផលិត ដើម្បីបន្តជំរុញការផលិតទំនិញដែលមានគុណភាព ជូនដល់អតិថិជនបន្តទៀត៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់