Connect with us

ព័ត៌មាន

កម្ពុជាបើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ ដើម្បី​ពង្រឹង​សុវត្ថិភាពឌីជីថល

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការ​ជាមួយ​ធនាគារជាតិ​នៃក​ម្ពុជា បានបើកយុទ្ធនាការផ្លូវការមួយស្តីពី “ការផ្ទៀងផ្ទាត់អត្តសញ្ញាណ​អ្នក​ប្រើប្រា​ស់​ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់” នៅ​សណ្ឋាគារ​ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ពិធីនេះ​មានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួ​ង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមជាមួយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ចំណុចសំខាន់ៗនៃយុទ្ធនាការនេះគឺ ទី១ ការតភ្ជាប់អត្តសញ្ញាណ៖ យុទ្ធនា​ការ​នេះ​មាន​គោលបំ​ណង​ជំរុ​ញ​ឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនរវាងលេខស៊ីមកាត និង​គណ​នី​ហិរញ្ញ​វត្ថុ​ ដើម្បីធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ ទី២ ​ការប្រើប្រាស់បច្ចេកវិទ្យា៖ កម្មវិធីនេះនឹង​បង្ហាញ​ពី​របៀប​ផ្ទៀងផ្ទាត់​អត្ត​សញ្ញាណ​ស៊ីម​តាម​រយៈ​ថ្នាល​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​ស៊ីម ​និង​ការ​ប្រើប្រាស់កម្មវិធី DG SuperApp និងទី៣ គោលបំណងយុទ្ធសាស្ត្រ៖ ការចុច​ប៊ូតុង​បើក​យុទ្ធនាការ​នេះ គឺជាជំហានដ៏សំខាន់មួយ​រប​ស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការ​ឆបោក​តាម​អនឡាញ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ប្រទេស​កម្ពុជា។

យុទ្ធនាការនេះ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយអំពើឆបោក និងបង្កើន​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធឌីជីថល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia