ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការនៃមន្ទីរ អង្គភាពចំណុះ កងកម្លាំងទាំងបីប្រភេទ រួមទាំងយុវជន ស.ស.យ.ក បានដាក់កម្រងផ្កា គោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរជន វីរនារី ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិនិងចូលរួមមីទ្ទិញរំឭកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុលពត ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ-កោះថ្មX16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងកម្មវិធី ដែលប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍ថា ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) គឺជាការរំលឹកដល់ការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងយុទ្ធមិត្តក្នុងការស្វែងរកមាគ៌ារំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបយង់ឃ្នង ដោយពេលនោះ គឺសម្តេចរួមនិងយុទ្ធមិត្តបានចាកចេញពីទឹកដីកំណើត ឆ្លងកាត់ឧបសគ្គរាប់ម៉ឺនជំពូក ដោយចាប់ផ្តើមពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើតចលនាតស៊ូរំដោះជាតិ រហូតឈានដល់ការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ធ្នូ ១៩៧៨) និងការដួលរលំនៃរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
ឯកឧត្តមបណ្ឌិត បានបន្តថា ថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំ មិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) និងជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ដែលបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាងបីលាននាក់ ។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់សុទ្ធតែបានដឹងនិងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែក ។ របបនេះបានកាប់សម្លាប់ បំផ្លិចបំផ្លាញ និងជម្លៀសប្រជាជនចេញពីទីលំនៅដោយបង្ខំ ព្រមទាំងបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម ដោយប្តូរបានមកវិញនូវបបរមួយវែកមានសុទ្ធតែទឹក ។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជា ត្រូវបានស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ សិក្សារៀនសូត្រពីប្រវត្តិសាស្ត្រ ខិតខំចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់បែបយ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខបន្ថែមទៀត ៕
អត្ថបទ បាន សុខរិទ្ធិ










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា7 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប