ព័ត៌មាន
ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់ និងក្លាយជាម្ចាស់គម្រោងដាំស្មៅយក្សគំរូ ដំបូងគេ ដែលមានប្រយោជន៍សំខាន់ មិនត្រឹមតែចូលរួមចំណែក ទប់ស្កាត់ការកាប់ព្រៃឈើ និងថែមទាំងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការជំរុញភាពបៃតងនៅកម្ពុជានេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋនគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ការដាំស្មៅយក្ស បង្កើតប្រភពចំណូលបន្ថែម ប្រើប្រាស់ជាប្រភពថាមពលជំនួសដ៏មានប្រសិទ្ធភាព ដែលជួយបញ្ឈប់ការចូល កាប់ឈើធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាអុស និងធ្យូង។ ជាមួយគ្នានេះ ការដាំស្មៅយក្ស ជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន បង្កើតប្រភពចំណូលបន្ថែម និងឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ការបង្កើនគម្របបៃតងនៅទូទាំងប្រទេសកម្ពុជា បន្ថែមពីលើ យុទ្ធនាការ «ពន្លកបៃតង» ដែលក្រសួងបរិស្ថាន បាននិងកំពុងចែកកូនឈើឱ្យសាធារណជនយកទៅដាំរាប់លានដើមជារៀងរាល់ឆ្នាំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើ ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការអភិវឌ្ឍ នៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណូល ហើយក៏ជាការរួមចំណែកសំខាន់ដល់ការអភិរក្សព្រៃឈើផងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបន្តពង្រឹងសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ អនុវត្តច្បាប់តឹងរឹង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រីជំនាញស្រាវជ្រាវរកមុខសញ្ញា និងព្រមានចាត់វិធានការច្បាប់ដ៏តឹងរ៉ឹងទៅតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះបទល្មើសធនធានធម្មជាតិ។ ក្រសួងបរិស្ថានបន្តជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងការគាំទ្រសម្ភារៈ ដល់មន្រ្តីឧទ្យានុរក្ស និងអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ លើសពីនេះ ក្រសួងបរិស្ថាន កំពុងជំរុញ យុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើ ដល់ពលរដ្ឋដោយឥតគិតថ្លៃ ក្នុងការស្តារ និងពង្រីកគម្របបៃតងនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងជំរុញការ ការលើកកម្ពស់ជីវភាពសហគមន៍ ជំរុញឱ្យសហគមន៍ចូលរួមការពារព្រៃឈើ ដើម្បីលើកកម្ពស់ធនធានកាបូន ដើម្បីទាញយកឥណទាន រួមចំណែកអភិវឌ្ឍណ័ជីវភាពសហគមន៍ និងជួយបង្កើតជម្រើសមុខរបរថ្មី ជំនួសការពឹងផ្អែកលើព្រៃឈើទាំងស្រុង ដោយការអភិវឌ្ឍគោលដៅលំហែបៃតង (Eco-Tourism) និងបន្តចែកពូជសត្វ និងដំណាំ និងពូជបន្លែចម្រុះ ព្រមទាំងបច្ចេកទេសចិញ្ចឹម ដើម្បីឱ្យពលរដ្ឋមានប្រភពចំណូល និងស្បៀងអាហារប្រចាំថ្ងៃនៅផ្ទះ និងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈគម្រោងដាំស្មៅយក្សផងដែរ។
ស្មៅយក្ស គឺជាប្រភេទស្មៅដុះលូតលាស់លឿន និងមានសភាពធំរឹង ដែលអាចយកមកធ្វើជាជីវអុស សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដុត ឬចម្អិនអាហារ ជំនួសការកាប់ឈើធម្មជាតិ និងឆ្លើយតបនឹងតម្រូវការសម្រាប់ថាមពលស្អាត របស់រោងចក្រ និងវិស័យឧស្សាហកម្មផ្សេងៗ៕
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត