ព័ត៌មាន
ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ទទួលបានការងារធ្វើភ្លាមៗ បន្ទាប់ពីសម្ភាសផ្ទាល់ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុនតាមរយៈការចូលរួមក្នុងវេទិកាការងារ
កំពង់ឆ្នាំង៖ កញ្ញា ឆៀវ ស្រីពេជ្រ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបានសម្ភាសផ្ទាល់ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលជាដៃគូរសហការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការចូលរួមនៅក្នុងវេទិកាការងារ សនិ្តសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៦នេះ។

កញ្ញា ស្រីពេជ្រ ជាអ្នកទទួលបានការងារម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផ្សេងទៀត ដែលបានមកចូលរួមសម្ភាសការងារ និងជាប់ជាស្ថាពរនៅក្រុមហ៊ុន MIZUNO SPORTS (CAMBODIA) Co.,LTD ផ្នែកដេរកូនបាល់។ កញ្ញាបាននិយាយថា «មិនចាំបាច់ធ្វើដំណើរទៅខេត្តផ្សេងៗ ឬមួយក៏ទៅទីក្រុងភ្នំពេញទេ ដោយគ្រាន់តែមកចូលរួមកម្មវិធីវេទិកាការងារ ហើយដាក់ពាក្យសម្ភាសភ្លាមៗ គឺជាប់បានភ្លាម ធ្វើការភ្លាមតែម្ដង»។

ជំនួសដោយការចំណាកស្រុកទៅក្រៅប្រទេស កញ្ញាបានលើកឡើងថា ការធ្វើការនៅក្នុងស្រុក អាចផ្ដល់អាទិភាពសម្រាប់ខ្លួនឱ្យនៅជិតគ្រួសារ កាត់បន្ថយសេវាថ្លៃធ្វើដំណើរ ទាំងនៅក្នុងកម្រិតប្រាក់ខែ ដែលខ្លួនទទួលយកបាន ដោយមិនខ្ពស់ ឬក៏ទាបជាងអ្នកធ្វើការនៅក្រៅស្រុកឡើយ។

ក្នុងនោះកញ្ញា ស្រីពេជ្រ បានបញ្ជាក់ថា «ប្រាក់ខែនៅក្នុងស្រុក និងក្រៅស្រុកបើប្រៀបធៀបទៅវាប្រហាក់ប្រហែលគ្នាទេ ប៉ុន្តែបើសិនជាយើងនៅក្នុងស្រុក ទីមួយ គឺអត់ឆ្ងាយ ទីពីរ យើងបានជួបជុំគ្រួសារពេលមានទុក្ខធុរៈ យើងអាចត្រឡប់មកផ្ទះវិញបានលឿន ងាយស្រួលក្នុងការចេញចូល»។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់បងប្អូនអតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦