ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាត់ទុកកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ នៅទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យវិស័យ ធនាគារ ធនាគារជាតិនៃកម្ពុជា បានដឹកនាំនិងសម្របសម្រួលការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំង ជំរុញការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ការទូទាត់អេឡិចត្រូនិក ការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីរួម ចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា។

លោកជំទាវបន្ថែមថា ជុំវិញកិច្ចប្រជុំខាងលើនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ ចែករំលែកបទពិសោធន៍ ក្នុងការប្រមូលនិងប្រើប្រាស់ទិន្នន័យ ការវាស់វែងផលប៉ះពាល់ និងការរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចប្រជុំនេះនឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធ- សាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ ប្រជាពលរដ្ឋ។

លោកបណ្ឌិត Eliki Boletawa លើកឡើងផងដែរថា សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) គឺជាបណ្តាញអន្តរជាតិ នៃស្ថាប័ន រៀបចំគោលនយោបាយហិរញ្ញវត្ថុ ដែលមានបេសកកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន និងនិរន្តរភាព។

សូមបញ្ជាក់ថា ជុំវិញកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ សហការជាមួយសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) រៀបចំកិច្ចប្រជុំលើកទី៣៣ របស់ក្រុមការងារលើផលប៉ះពាល់ និងទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ និងកិច្ចប្រជុំលើកទី២៨ របស់ក្រុម ការងាររៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាង ស្ថាប័នសមាជិកមកពី៣៧ ទៅ ៣៨ ប្រទេស។

ក្នុងឱកាសនេះ ភ្ញៀវអន្តរជាតិដែលបានចូលរួមកិច្ចប្រជុំ ក៏បានអញ្ជើញទស្សនកិច្ចព្រះបរមរាជវាំង សារមនី្ទរជាតិ និងសារមន្ទីរព្រះស្រី ឦសានវរ្ម័ន ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។ គួររំលេចផងដែរថា
សារមន្ទីរព្រះស្រីឦសានវរ្ម័ន គឺជាសារមន្ទីរបែបទំនើបមួយរបស់កម្ពុជា ដែលបង្ហាញពីការវិវត្តនៃប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច នៃរូបិយវត្ថុខ្មែរ និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា តាមរយៈសម័យកាលផ្សេងៗ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន