Connect with us

ព័ត៌មាន

បេះដូងមនុស្សធម៌តែមួយ៖ កាកបាទក្រហមកម្ពុជា និង ICRC ប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹក

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី (Mr. Jürg Montani) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែន (Ms. Dorsa Nazemi Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលគិតចាប់តាំងពីវត្តមានរបស់ អាយ.ស៊ី.អរ.ស៊ី. នៅកម្ពុជាពីឆ្នាំ១៩៧៩រៀងមក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហការ និងការជួយគាំទ្រពី អាយ.ស៊ី.អរ.ស៊ី. ដល់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធឆ្នាំ២០២៥ និងគូសបញ្ជាក់ពីកិច្ចសហការយូរអង្វែងក្នុងការកសាងសមត្ថភាពត្រៀមបង្ការ ឆ្លើយតបជួយជនភៀសសឹកក្នុងពេលនិងក្រោយពេលមានជម្លោះប្រដាប់អាវុធ និងក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia