ព័ត៌មាន
សម្ដេចធិបតី៖ ពលរដ្ឋកម្ពុជាដាច់ខាតមិនអាចស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ ប៉ុន្ដែត្រូវខិតខំខ្លួនឯង
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដាច់ខាតមិនត្រូវស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ ប៉ុន្ដែត្រូវខិតខំខ្លួនឯងលើការអនុវត្តការងារផ្សេងៗ និងការសិក្សា ព្រោះមានតែយើងមានសមត្ថភាពប៉ុណ្ណោះទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងអំពី ទ្រឹស្ដី «ឱ្យសន្ទូច» ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្រៀនមនុស្សឲ្យចេះរស់នៅដោយខ្លួនឯង ចេះច្នៃប្រឌិត និងមិនរង់ចាំការផ្ដល់ឱ្យពីអ្នកដទៃ។ សម្តេចធិបតី បានបញ្ជាក់ថា ពាក្យមួយដែលថា យើងឱ្យសន្ទួចហើយរៀនចាប់ត្រីដោយខ្លួនឯង ពាក្យនេះសំខាន់ណាស់ ចាប់ផ្តើមឡើងពីការឱ្យត្រី ដែលមនុស្សកំពុងតែលំបាកឱ្យអាហារហូបសិន ហើយយើងឱ្យរៀនដើម្បីមានសមត្ថភាពចិញ្ចឹមខ្លួនឯង នេះគឺជាក្ខុវិស័យដ៏ត្រឹមត្រូវ ដើម្បីចីរភាព និងនិរន្តរភាព។
សម្តេចធិបតីបានបន្ថែមថា យើងមិនអាចត្រឹមតែឱ្យអាហារតែប៉ុណ្ណោះទេ ប៉ុន្តែការកសាងធន់ធានមនុស្សដែលមានសមត្ថភាព និងភាពម្ចាស់ការ, ការឱ្យសន្ទូចមិនមែនត្រឹមតែមានលទ្ធភាពរស់បានដោយខ្លួនឯងទេ ប៉ុន្តែអ្វីដែលសំខាន់គឺផ្នត់គំនិត «បើឱ្យត្រីអត់ខំប្រឹងទេ ដឹងតែដល់ពេលបានគេយកមកឱ្យប៉ុណ្ណឹងមិនដឹងធ្វើអីទៀត» ប៉ុន្តែបើឱ្យសន្ទួច គឺបណ្តុះផ្នត់គំនិតម្ចាស់ការខ្លួនឯង រៀនច្នៃប្រឌិតខ្លួនឯង កុំរង់ចាំគេផ្តល់ឱ្យ កុំរង់ចាំដល់គេប្រាប់ថាធ្វើអី? បើយើងមានមូលដ្ឋានខ្លួនឯង មានសមត្ថភាពហើយ ត្រូវចេះបំប្លែង និងច្នៃប្រឌិតសមត្ថភាពខ្លួនឯង និងចេះរកអ្វីដែលថ្មីៗ ទើបយើងអាចទទួលបានជោគជ័យ។
សូមជម្រាបថាគោលនយោបាយបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ ត្រូវបានដាក់ចេញយ៉ាងម៉ឺងម៉ាត់ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយចាត់ទុកមូលធនមនុស្សជា «ដង្ហើមនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»។ កម្មវិធីនេះផ្ដោតលើការកសាងសមត្ថភាព ជំនាញបច្ចេកទេស និងក្រមសីលធម៌ ដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព។ គោលនយោបាយ និងសមិទ្ធផលសំខាន់ៗ រួមមាន៖ ទី១. កម្មវិធីជាតិបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់, ទី២. យុទ្ធសាស្ត្របញ្ចកោណ និងវិស័យអប់រំ-ការងារ និងទី៣ ការកែទម្រង់ និងអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ៕













-
PR NEWS7 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់