Connect with us

ព័ត៌មាន

ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដោយមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដែលមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួមដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

វេទិកាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។

«វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» បានធ្វើឡើងក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយគណៈប្រតិភូធុរជន និងវិនិយោគិនចំនួន ៦០ក្រុមហ៊ុននៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia