ព័ត៌មាន
ក្រសួងវប្បធម៌បើកសន្និសីទបង្ហាញលទ្ធផលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា
ភ្នំពេញ ៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» ខណៈគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកាន់តែមានភាពមមាញឹកនៅក្នុងកាលៈទេសៈ នៃការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅក្នុងសន្និសីទនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្តោតទៅលើការតាមដាន និងវាយតម្លៃទៅលើបេតិកភណ្ឌពិភពលោកទាំងអស់ដែលបានចុះបញ្ជីនៅក្នុងពិភពលោក ខណៈគិតមកដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីមានចំនួន ១,២៣៧បេតិកភណ្ឌនៅលើពិភពលោក។ កិច្ចប្រជុំនេះ គឺដើម្បីតាមដានពីស្ថានភាពការអភិរក្សរបស់បេតិកភណ្ឌពិភពលោកនីមួយៗ ក៏ដូចជាការចុះបញ្ជីបេតិកភណ្ឌថ្មីៗរបស់ប្រទេសនីមួយៗផងដែរ។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះដែរ ជាទូទៅត្រូវបានប្តូរវេនគ្នា ដែលមានរដ្ឋចំនួន២១ជាសមាជិកអចិន្ត្រៃយ៍នៅក្នុងគណៈកម្មាធិការ ដែលតម្រូវឲ្យបោះឆ្នោតត្រូវប្តូរវេនគ្នា ដូចជាប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៣ ក៏ជាប្រទេសមួយទទួលការប្រជុំរបស់បេតិកភណ្ឌពិភពលោកនេះដែរ ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី ហើយឆ្នាំ២០៤នេះជាវេនរបស់ប្រទេសឥណ្ឌា និងនៅឆ្នាំក្រោយគឺប្រទេសប៊ុលហ្គារី ទទួលវិញម្តង ក្នុងការប្រជុំដូចគ្នាខាងលើនេះ ដែលបានរៀបចំទៅក្នុងប្រព័ន្ធការងាររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ហង់ ពៅ បានលើកឡើងបន្តថា យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដេលី ប្រទេសកម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ បានលើកឡើងថា យន្តការអនុវត្តរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល ៣០ឆ្នាំ និងបានបន្តរយៈពេល ១០ឆ្នាំទៅមុខទៀត។
សូមបញ្ជាក់ជូនថា តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ពួកគេជាមួយនឹងប្រាសាទ៕


អត្ថបទ ឈិត បូរ៉ាវី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN