ព័ត៌មាន
ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាវត្តមហាមន្រ្តី ចូលរួមអនុវត្តយុទ្ធនាការ ស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ សីហា ឆ្នាំ ២០២៤នេះ នៅសាលាបឋមសិក្សាវត្តមហាមន្រ្តីបានរៀបចំកម្មវិធី ការចែករំលេក ក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ពិសេសឆ្លៀតឱកាសកម្មវិធីនេះគ្រប់ភាគីក៏បានចេញសារគាំទ្រ និងត្រៀមចូលរួមថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៥ ខែសីហា ឆ្កនាំ២០២៤នេះផងដែរ។

ដោយឡែក ចំពោះ ក្រសួងបរិស្ថាន ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនោះវត្តមានលោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ ក្រុមយុវជនពិសេសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាវត្តមហាមន្រ្តី អាព្យាបាលសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៤ នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោម ប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន, លោក ហេង សំណាង រួមនឹងអាជ្ញាធរខណ្ឌ លោក ហួត លាបពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌបឹងកេងកង លោក ពាហន ចៅ សង្កាត់អូឡាំពិក លោកគ្រូអ្នកគ្រូ ដឹកនាំដោយ លោកនាយកសាលា សឹង ទូច និងសិស្សានុសិស្សសរុបប្រមាណ ៤០០ នាក់។

ជាមួយគ្នានេះដែល គណអធិបតីទាំងមូល បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ ពិធី ដាំកូន ឈើ នៅ តាម សាលា រៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេស បាន ចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបាន បង្កើត ឡើង ដោយ មាន ការ ណែនាំ ដ៏ ខ្ពង់ខ្ពស់ ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តោតសំខាន់ លើ មុំយុទ្ធសាស្រ្ត បី សំខាន់ ភាព ស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើង ពី យុទ្ធនាការ កាត់បន្ថយ ការ ប្រើប្រាស់ ប្លាស្ទិក នៅ កម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និង បាន បំផុស នៅ ចលនា ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណ ជាង ៣ លាន ៤ សែន នាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទី សាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មាន ការ ប្រើ ប្រាស់ ថង់ ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ បាន ចូលរួម ជាមួយ រាជ រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕




អត្ថបទ៖ BTV NEWS
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ