ព័ត៌មាន
កាកបាទក្រហមផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់គោករកាជាង៧០០គ្រួសារទៀត
ភ្នំពេញ ៖ ឆ្លើយតបតាមសំណូមពររបស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាលើកទី២ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៧០៣គ្រួសារទៀត រស់នៅសហគមន៍ចំនួន៨ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះទាំងអស់។ លោកជំទាវឱ្យដឹងថា នេះជាលើក ទី២ហើយ ដែលក្រុមការងារកាកបាទក្រហមកម្ពុជា ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ដោយលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា កន្លងទៅ បានចែកជាជូនប្រជាជនចំនួន៥០៨គ្រួសារ មកពីសហគមន៍អណ្តូង៤ និងអណ្តូង៦។ ហើយលើកទី២នេះចំនួន៧០៣គ្រួសារ មកពី៨សហគមន៍ផ្សេងទៀតរួមមាន៖ សហគមន៍អណ្តូងមួយ៥៦គ្រួសារ, សហគមន៍ អណ្តូងពីរ៤៧គ្រួសារ, សហគមន៍អណ្តូងនបី១៦៣គ្រួសារ, សហគមន៍អណ្តូងបួន១៥០គ្រួសារ, សហគមន៍ស្វាយចេកថ្មី៩០គ្រួសារ, សហគមន៍ត្រពាំងសំព័រថ្មី៧៥គ្រួសារ, សហគមន៍ជ្រេសថ្មី៤២គ្រួសារ និងសហគមន៍ខ្មែរលើថ្មី ចំនួន៨០គ្រួសារ ដែលសរុបទាំង២លើកនេះសរុបចំនួន ១២១១គ្រួសារ។

ប្រជាពលរដ្ឋបានទទួលអំណោយនាពេលនេះម្នាក់ៗបាន សម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជន។ ទន្ទឹមនឹងនេះពួកគាត់បានថ្លែងអំណរគុណ សុខសន្តិភាព ជាពិសេសសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ម៉ែន នារីសោភ័គ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅសហគមន៍ក្រីក្រទាំង១០ នៃសង្កាត់គោករកា ដែលមកតាំងទីលំនៅនៅទីនេះ គឺមកពីតំបន់មិនរៀបរយ ដូចជាក្នុងអតីតអគារប៊ូឌីង មកពីតំបន់ដីក្រហម (សំបុកចាប) និងអ្នករស់នៅលើលូ ប្រឡាយនានា ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នពួកគាត់មករស់នៅទីនេះទទួលបានដី និងលំនៅឋានពីសាលារាជធានីភ្នំពេញ យ៉ាងណាម៉ិញប្រជាពលរដ្ឋនៅសង្កាត់គោករកាទាំងមូល ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ រួមទាំងមានថវិកាឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនអស់ថ្លៃទៀតផង។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, ឃីត (មុង ភួយ សារុង ក្រមា)១កញ្ចប់ និងថវិកា ១០០.០០០រៀល៕
អត្ថបទៈ សំ ងីម






















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)