ព័ត៌មាន
គណៈកម្មកាអន្តរក្រសួងចុះវាយតម្លៃលើការងារថែទាំផ្លូវកៅស៊ូចំនួន៧ខ្សែ សរុប១០៨គីឡូម៉ែត្រ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ គណៈកម្មកាអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការបានចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន៧ខ្សែ សរុបមានប្រវែង ១០៨គីឡូនិង១៦០ម៉ែត្រ និងចុះត្រួតពិនិត្យលើការងារបំពាក់ស្លាកចរាចរណ៍តាមដងផ្លូវចំនួន៣ខ្សែសរុបចំនួន៣១០ស្លាក នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់។

ក្នុងឱកាសចុះពិនិត្យវាយតម្លៃនេះ គណៈកម្មកាអន្តរក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងនោះដោយ ឯកឧត្តម ហួត សារឹម បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយឯកឧត្តមក៏បានជម្រាបជូនថាក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅកម្មវិធីជាអទិភាពចំនួន៤សំខាន់គឺ ទី១-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍នៅជនបទ ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ មានផ្នែកសុខភាព ទឹកស្អាតនិងអនាម័យជាដើម ទី៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជួយលើកកម្ពស់ជីវភាពប្រជាជនតាមជនបទឱ្យមានជីវភាពកាន់តែប្រសើរឡើង និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ នៅទីជនបទ ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ បច្ចុប្បន្ននៅទូទាំងប្រទេសផ្លូវជនបទសរុបប្រវែង៥២០០០គីឡូម៉ែត្រ គឺស្ថិតក្រោមដែនសមត្ថកិច្ចនៃក្រសួងអភិវឌ្ឍន៍ជនបទ មានទាំងផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ហើយក្រសួងបាននឹងកំពុងខិតខំលើការងារថែទាំផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង និងងាយស្រួលធ្វើដំណើរ ដោយផ្តល់អាទិភាពដល់ផ្លូវដែលមានចរាចរណ៍មមាញឹក និងផ្លូវសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមសូមឱ្យប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវត្រូវចូលរួមជួយថែរក្សាផ្លូវទាំងអស់គ្នា កុំចាក់ដីលុបផ្លូវទឹកតាមសងខាងផ្លូវ និងសូមឱ្យអាជ្ញាធរភូមិ-ឃុំ ចូលរួមទប់ស្កាត់លើរថយន្តដឹកលើទំងន់ផងដែរ ។

គួរឱ្យដឹងដែរថា ផ្លូវកៅស៊ូDBSTទាំង៧ខ្សែដែលត្រូវពិនិត្យ និងវាយតំលៃលើការងារថែទាំក្នុងពេលនេះរួមមាន ២ខ្សែគឺស្ថិតក្នុងស្រុកកណ្តៀងនិងក្រុងពោធិ៍សាត់ប្រវែងប្រមាណ៣១គីឡូម៉ែត្រ , ៣ខ្សែស្ថិតក្នុងស្រុកបាកាននិងស្រុកភ្នំក្រវាញ ប្រវែងសរុបជិត៤៦គីឡូម៉ែត្រ និង២ខ្សែទៀតស្ថិតក្នុងស្រុកតាលោសែនជ័យ ប្រវែងសរុបប្រមាណ៣២គីឡូណម៉ែត្រ ចំពោះផ្លូវដែលត្រូវបំពាក់ស្លាកចរាចរណ៍គឺ១ខ្សែស្ថិតក្នុងឃុំក្បាលត្រាចមានបំពាក់ស្លាក់ចំនួន១០០ និងផ្លូវ២ខ្សែទៀតក្នុងស្រុកភ្នំក្រវាញបំពាក់ស្លាកចំនួន២១០ ៕





-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ