ព័ត៌មាន
ឯកឧត្តមបណ្ឌិត លី ធុជ ថ្លែងអំណរគុណប្រទេសស្វីស សម្រាប់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា និងការបោសសម្អាតមីននៅកម្ពុជា
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ខណៈចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីប្រារព្ធទិវាជាតិនៃសហព័ន្ធស្វីស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានវាយតម្លៃខ្ពស់នូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស និងថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ប្រទេសស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេលជាង ៣០ឆ្នាំ ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផល នៃការថែទាំសុខភាពសម្រាប់កុមារកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សរាប់ មិនអស់និងជាពិសេសចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស របស់កម្ពុជា។

ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជា និងស្វីស មានទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ ដែលត្រូវបានកំណត់ដោយការគោរពគ្នាទៅវិញទៅមកការយោគយល់គ្នា និងការសហការគ្នា ហើយការប្រារព្ធទិវាជាតិនាថ្ងៃនេះ គឹដើម្បីគោរពដល់ស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដែលបានចងភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូស បញ្ជាក់ទៀតថា ភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាព ។ ប្រទេសស្វីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) ហើយតាមរយៈគម្រោង SDC បានជួយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការកែលម្អជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេលជាង ៣០ ឆ្នាំ ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលនៃការថែទាំសុខភាពសម្រាប់កុមារកម្ពុជា និងបានជួយ សង្គ្រោះជីវិតមនុស្សរាប់មិនអស់។
ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីស។ ការរួមចំណែករបស់រដ្ឋាភិបាលស្វីសចំពោះការបោសសម្អាតមីន គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព។ កម្ពុជាសង្ឃឹមថា ប្រទេសស្វីស ដែលជាដៃគូដ៏សំខាន់មួយ នឹងបន្តគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសគ្មានមីន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសស្វីសចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ របស់ប្រទេសកម្ពុជា។ ការគាំទ្រនេះ គឺមានសារៈសំខាន់នៅក្នុងបេសកកម្មរួមគ្នាក្នុងការលុបបំបាត់ការគំរាមកំហែងនៃគ្រាប់មីន និងលើកកម្ពស់ពិភពលោកដែលមានសុវត្ថិភាព និងសុវត្ថិភាពជាងមុន៕ អត្ថបទ,ភារម្យ


-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍