ព័ត៌មាន
ចំណោតចំនួន២ លើកំណាត់ផ្លូវ៤៨ ក្នុងភូមិសាស្រ្តខេត្តកោះកុង ត្រូវបានជួសជុលកែលម្អឲ្យប្រសើរងាយស្រួលចរាចរណ៍ឡើងវិញ
មេឃបើកថ្ងៃល្អរយៈពេល៣ថ្ងៃមកនេះ ជាអំណោយផលសម្រាប់ក្រុមការងារស្ថាបនាផ្លូវជាតិលេខ៤៨ ពិសេសចំណោតទឹកជ្រោះតាប៉ន និងចំណោតហួសអាស្រមលោកយាយម៉ៅ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានជួសជុលកែលម្អអោយងាយស្រួលចរាចរណ៍ឡើងវិញហើយ។
បើតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ថា ក្រុមការងារស្ថាបនាផ្លូវ៤៨ បានយកចិត្តទុកដាក់ខ្ពស់លើការជួសជុលកំណាត់ផ្លូវ៤៨ដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងរដូវវស្សា ពោលគ្រាន់តែមេឃបើកថ្ងៃភ្លាម គឺសម្រុកជួសជុលចំណោតដែលរអិលខ្លាំង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញពាណិជ្ជកម្មបានឆាប់រហ័សទាន់ពេលវេលា។

កន្លងទៅរដ្ឋបាលខេត្តកោះកុង បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ និងអន្តរាគមន៍រង់ចាំជួយសម្រួលចរាចរណ៍ពេលមានការកកស្ទះ ខណៈផ្លូវ៤៨ត្រង់ចំណុចចំណោតហួសលោកយាយម៉ៅ មានសភាពរអិលខ្លាំងពេលមេឃភ្លៀងពិបាកធ្វើដំណើរ។

អំឡុងពេលនោះ សមត្ថកិច្ចជំនាញ និងក្រុមការងារធ្វើការដ្ឋាន ត្រៀមឈរជើងប្រចាំការជួយសម្រួលចរាចរណ៍២៤ម៉ោងលើ២៤ម៉ោងត្រង់ចំណុចដែលប្រឈមនឹងការកកស្ទះ។ ២ថ្ងៃនេះអាកាសធាតុហាក់ល្អមិនមានភ្លៀងធ្លាក់ខ្លាំង ដែលជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវជាតិ៤៨ពន្លឿនការជួសជុលកែលម្អផ្លូវដែលមានចំណុចលំបាក។
គួររំលឹកថា ចំណោតផ្លូវ៤៨ដែលលំបាកធ្វើដំណើរពេលភ្លៀងធ្លាក់រដូវវស្សាឆ្នាំនេះ គឺទី១ចំណោតជ្រោះតាប៉ន ទី២ ចំណោតហួសអាស្រមលោកយាយម៉ៅ និងទី៣ ចំណោតវរៈសេនាតូចលេខ២ ជិតដល់ស្ពានតាតៃ។ ប៉ុន្តែក៏ត្រូវបានកៀរសម្រួលឱ្យងាយស្រួលធ្វើដំណើរបណ្តោះអាសន្នហើយដែរ ស្របពេលអាកាសធាតុមិនភ្លៀង៕ អត្តបទៈ ឈឹម មករា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់