ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនបង្ហាញការប្ដេជ្ញាចិត្ត បន្តពង្រឹ-ពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនវិស័យជាមួយកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិន ប្រចាំកម្ពុជា បង្ហាញការប្ដេជ្ញាចិត្ត បន្តពង្រឹ-ពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនវិស័យជាមួយកម្ពុជាដើម្បីជួយកម្ពុជាសម្រេចតាមគោលដៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិតី កិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា បច្ចុប្បន្ននេះទំនាក់ទំនងចិន-កម្ពុជាកំពុងបន្តលើគ្រប់វិស័យយ៉ាងល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងខិតខំបន្តជំរុញទំនាក់ទំនង និងការការអភិវឌ្ឍលើគ្រប់វិស័យឱ្យមានភាពរុងរឿង និងប្រើសរថែមទៀតនាពេលខាងមុខ ខណៈដែលប្រទេសចិនកំពុងខិតខំកសាងប្រទេសឱ្យក្លាយទៅជាប្រទេសទំនើបកម្មសង្គមនិយមគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០៥០។ ឯកឧត្តមបន្តថា ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលដៅអភិវឌ្ឍប្រទេសត្រឹមឆ្នាំ ២០៣០ ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា ចិន មានគោលដៅដូចគ្នា ហើយមានចក្ខុវិស័យ គោលដៅស្រដឿងគ្នាលើការជំរុញការអភិវឌ្ឍ តាមរយៈការកែទម្រង់នានា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសមានភាពរីកចម្រើនរុងរឿងតាមគោលដៅដែលបានកំណត់នាពេលអនាគត។
សូមជម្រាបថាក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និង ផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។ ប្រទេសចិនក៏ស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល៕
អត្ថបទ៖ វ៉ន ដារ៉ា



-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍