ព័ត៌មាន
សម្តេច ម៉ែន សំអន ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្ត ចំនួន ៦៦៧នាក់
កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈយុទ្ធមិត្តបម្រើទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្ត មកពី១៨ រាជធានី-ខេត្ត សរុបមានចំនួន ៦៦៧នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

តាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង ទទួលបន្ទុកការងារគោលនយោបាយ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគោលនយោបាយ។
អំពីវឌ្ឍនភាពការងារដោះស្រាយគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមកដោយបានផ្ទេរចេញនៅចំនួនយោធិនពលី-មរណះ ពិការ និងសោធននិវត្តន៏ ដើម្បីអោយស្ថិត នៅក្រោមការគ្រប់គ្រង និងទទួលគោលរបបបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។ ដោយឡែកការបើកប្រាក់ឧបត្ថម្ភគោលនយោបាយនៅពេលនេះ គឺអនុវត្ត តាមព្រះរាជក្រមលេខ០៧ ,អនុក្រិត្យលេខ១១៥ .អនុក្រិត្យលេខ១០១ និងប្រកាសលេខ០៥៦ ស្តីពីយោធិនសោធននិវត្តន៍ ត្រូវទទួលបានប្រាក់ឧប្ថម្ភគោលនយោបាយមួយលើកដំបូងស្មើ ៨ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ បូករួមទាំងប្រាក់ប្រុងប្រៀបជីវភាពរស់នៅចំនួន ២០៦០០០រៀល តាមប្រកាសអន្តរក្រសួងលេខ១៣០។

ឯកឧត្តមបានបន្តទៀតថា ចំពោះការឧបត្ថម្ភប្រាក់គោលនយោបាយដែលត្រូវបើកនៅពេលនេះ គឺជាការតបស្នង ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈយុទ្ធមិត្តបម្រើទ័ពឆ្នាំ១៩៧៨ ក៏ជាប្រមុខរាជរដ្ឋាភិបាល ដោយបានរៀបចំបញ្ចូល និងបញ្ចេញពីក្របខណ្ឌក្នុងពេលតែមួយ ផ្តល់ជូននូវឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ ហើយទទួលគោលរបបដូចជាយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលដល់អាយុចូលសោធននិវត្តន៍ផងដែរ។ ដូច្នេះយោធិនមួយរូបត្រូវបើកបានប្រាក់ឧប្ថម្ភគោលនយោបាយក្នុងពេលនេះស្មើនិង ៩៩០៥៤៤០រៀល

នាឱកាសនោះដែលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងអំពីវរភាពដ៏អង់អាចក្លាហាន របស់យោធិនគណ:យុទ្ធមិត្តគ្រប់រូប ដែលមានប្រវត្តិតស៊ូជូរចត់ និងមានគុណបំណាច់យ៉ាងធំធេង បានចូលរួមធ្វើពលីកម្មឥតរុញរាក្នុងស្មារតី បុព្វហេតុជាតិ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់គ្រួសារ ប្តីប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីសង្រ្គោះប្រជាជន ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបានចូលរួមផ្ដួលរំលំនូវរបបវាលពិឃាតប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជំនះ។ ពិសេសចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះដែលនាំមកនូវសុខសន្តិភាព ឯករាជ្យជាតិ ស្ថេរភាព សេរីភាព ប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន ប្រកបដោយកិត្យានុភាពជាបន្តបន្ទាប់។ ពិសេសបន្តរួមគ្នាគាំទ្រ និងគោរពអនុវត្តតាមទស្សនវិស័យកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ជកោណ និងវិធានការគន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា