ព័ត៌មាន
វិស័យឯកជនគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណ CLV-DTA
តំណាងឲ្យអ្នករកស៊ីក្នុងវិស័យស្វាយចន្ទី និងវិស័យឧស្សាហកម្មកាត់ដេរ បានគាំទ្រចំពោះការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៩ ដើម្បីជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចាប់អារម្មណ៍លើចំណុចមួយក្នុងវីដេអូបកស្រាយដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះគឺកិច្ចសម្រួលពាណិជ្ជកម្ម។ លោកបានលើកឡើងថា បើនិយាយដល់វិស័យស្វាយចន្ទីសម្រាប់ការឆ្លងកាត់ព្រំដែន គឺមានលក្ខណៈស្រួលមែនទែន រហូតដល់វៀតណាមទិញគ្រាប់ស្វាយចន្ទីស្រស់ ហើយដឹកឆ្លងកាត់ព្រំដែនបានយ៉ាងលឿន ព្រោះដូចដឹងហើយថា គ្រាប់ស្វាយចន្ទីបើមិនអាចដឹកទាន់ពេលវេលានោះទេ នឹងអាចបាត់បង់គុណភាព ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននេះ ធ្វើឲ្យគ្រាប់ស្វាយចន្ទីស្រស់របស់ប្រជាកសិករដែលលោកលក់ គឺធ្វើដំណើរឆ្លងកាត់ព្រំដែនដោយសុវត្ថិភាព ហើយនឹងរក្សាគុណភាពរហូតដល់ប្រទេសវៀតណាម។
ស្របគ្នានេះដែរ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម គឺជារឿងមួយល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកក៏បានគាំទ្រផងដែរ ចំពោះការលើកឡើងរបស់លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្ម ព្រោះថា គម្រោងក្រោមក្របខ័ណ្ឌនៃតំបន់ត្រីកោណនេះ នឹងជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសរណ៍ តាមចក្ខុវិស័យប្រទេសទាំងបីខាងលើជាគោលដៅទេសចរណ៍តែមួយ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រតាមតពន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
សូមជម្រាបជូនដែរថា ក្នុងឃ្លីបវីដេអូរយៈពេលជិត ៣០នាទី របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា គិតក្នុងរយៈពេល ២៥ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។ លោកជំទាវ បន្តថា តាមរយៈកិច្ចសហប្រតិបត្តិនេះ ចំពោះកម្ពុជា សមិទ្ធផលផ្នែកពាណិជ្ជកម្មដែលកម្ពុជាទទួលបាន គឺផលិតផលសរុបរបស់ខេត្តទាំង៤ មានការកើនឡើង និងបង្កើតបាននូវតុល្យភាព ដែលបានកាត់បន្ថយនូវគម្លាតអភិវឌ្ឍ ដែលពីមុនមកខេត្តទាំង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាតំបន់ដាច់ស្រយាលនៅជាប់ព្រំដែន មានការអភិវឌ្ឍយឺតយ៉ាវ និងតិចតួចជាងខេត្តផ្សេងៗទៀតដែលទាមទារឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្ថែម៕

អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ