ព័ត៌មាន
អ្នកនយោបាយ៖ CLV ជាស្ពានធ្វើឱ្យខេត្តទាំង៤ មានរចនាសម្ព័ន្ធច្រើនជាប្រយោជន៍ដល់ពលរដ្ឋក្នុងមូលដ្ឋាន
អ្នកនយោបាយលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ជាស្ពានធ្វើឱ្យខេត្តទាំង៤មានរចនាសម្ព័ន្ធ និងរូបវ័ន្តកាន់តែច្រើនជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ស្របពេលមជ្ឈដ្ឋាននានាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មានមេដឹកនាំគណបក្សនយោបាយ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ថា ក្នុងនាមគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នា ប៉ុន្តែបានមើលឃើញពីសក្តានុពលដែលនឹងលេចចេញជារូបរាងស្ទើរគ្រប់វិស័យ។ ក្នុងនោះ លោក ហួត សុខដុម ប្រធានស្ដីទីគណបក្សនគរប្រជាធិបតេយ្យ លើកឡើងថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV នេះ គឺជួយឱ្យមានការអភិវឌ្ឍន៍ដូចទៅនឹងតំបន់ទីប្រជុំជន រួមមានហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលឆ្លុះបញ្ចាំងពីសុខសន្តិភាពនៅតំបន់នោះ។

ជាមួយគ្នា លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា តាមការកត់សម្គាល់ឃើញថាតំបន់ត្រីកោណអភិវឌ្ឍន៍នេះមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។ ប្រធានគណបក្សរូបនេះបញ្ជាក់ថា តំបន់នេះជាតំបន់អភិវឌ្ឍន៍សហគមន៍រួមគ្នា ដើម្បីជោគជ័យនាថ្ងៃអនាគតក្នុងនាមជាសហគមន៍តំបន់អាស៊ីព្រមទាំង តាមរយៈកិច្ចសហប្រតិបត្តិការCLVនេះជាការអភិវឌ្ឍធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងអំពីតំបន់ព្រំដែន និងសហប្រតិបត្តិការគ្នាទៅវិញទៅមក។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២៕
អត្ថបទ សេក ឧត្តម ថត
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ