ព័ត៌មាន
មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ចេញបញ្ជាឱ្យក្រុមសង្គ្រោះបន្ទាន់៧២៣ និងកម្លាំងទ័ពទាំងអស់ត្រៀមខ្លួន និងសម្ភារ: ដើម្បីសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះទឹកជំនន់
យោងតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ កងយោធពលខេម រភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង សម្ភារ:សង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានដាក់បទបញ្ជាបន្ទាន់ ឲ្យកម្លាំងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយកម្លាំងជំនាញ កង ប្រតិបត្តិ ការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរង គ្រោះដោយទឹកជំនន់។

ក្នុងឱកាសចុះត្រួតពិនិត្យការត្រៀមលក្ខណៈទាំងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ និងការត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង របស់ក្រុមរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ថ្នាក់ដឹកក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលជានិច្ច ជាកាល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការជួយ សង្រ្គោះគ្រោះមហន្តរាយនាពេលកន្លងមក ត្រៀមលក្ខណឱ្យបានល្អប្រសើរ និងត្រូវសិក្សារៀនសូត្របន្ថែម លើមុខជំនាញ ប្រើប្រាស់ឧបករណ៍សង្គ្រោះឱ្យបានស្ទាត់ជំនាញ ត្រូវចេះគោរពស្រលាញ់ និងសាមគ្គីភាពឱ្យបានស្អិតរមួត ដើម្បីធានាសុវត្ថិ ភាព នូវពេលអនុវត្តន៍ការងារទទួលបានភាពជោគជ័យទាំងអស់គ្នា៕









-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍