ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញ
សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានពេញក្នុងមួយឆ្នាំ ក្នុងអាណត្តិ ទី ៧ នៃរដ្ឋសភា, ជាពិសេសការសម្រេចបានលើការនាំ ចេញរបស់កម្ពុជា បានកំពុងគាំទ្រដល់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ នឹងបានកំពុងរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងវិញ។

រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងរយៈពេល ១២ ខែ កន្លងមកនេះ, ទោះបីស្ថិតក្នុងដំណាក់កាលដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រកប ដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន កម្ពុជានៅតែបាននិងកំពុងបន្តធ្វើដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផល សំខាន់ៗជាច្រើន ជាក់ស្តែងទាក់ទិនការធ្វើពាណិជ្ជកម្មអន្តរជាតិសរុប គិតចាប់ពីខែ សីហា ឆ្នាំ ២០២៣ ដល់ ខែកក្កដា ឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បានកើនឡើងប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ, ការនាំចេញ មានកំណើន ១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់ ១៧០ ប្រទេស ក្នុងនោះទីផ្សារធំៗមានដូចជា៖ អាស៊ាន, សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កាណាដាជាដើម។
ជុំវិញការសម្រេចកំណើនការធ្វើពាណិជ្ជកម្មនេះ, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លើកឡើង ថា សម្រាប់សមិទ្ធផលដែលសម្រេចបាន ជាពិសេសការសម្រេចបានលើការនាំចេញ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច មិនមែនកើត ឡើងដោយចចៃដន្យនោះទេ ហើយកម្ពុជាក៏មិននៅតែឯងនោះឡើយ ដែលទាំងអស់នេះគឺបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមានតុល្យភាពសេដ្ឋកិច្ច ជំរុញឱ្យមានកំណើនកើនឡើងបន្តិចម្តងៗឡើងវិញ បន្ទាប់ពីការរងប៉ះពាល់នៃ វិបត្តិសកល ជាពិសេសសង្រ្គាមរុស្សី អ៊ុយក្រែន ដែលកំពុងនៅអូសបន្លាយ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ សម្រេចបានកំណើន ៥% ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យសំខាន់ៗដែលគាំទ្រកំណើនរួមមាន៖ វិស័យកសិកម្ម, វិស័យឧស្សាហកម្ម (ជាពិសេសវិស័យកាត់ដេរ), វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម ក្នុងនោះសម្រាប់ការនាំចេញនៃវិស័យកម្មន្តសាល មានកំណើនប្រមាណ ២០% ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៥ ពាន់លានដុល្លារ វិស័យសំខាន់នាំចេញរួមមាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈ ធ្វើដំណើរ, សំបកកង់រថយន្ត, កង់ និងសម្ភារៈអគ្គីសនី ។ ចំណែកការនាំចេញផលិតផលកសិកម្មវិញ មានកំណើនប្រមាណ ៣៦% ក្នុងទំហំទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន៖ ស្រូវ, អង្ករ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, ស្វាយកែវ រមៀត, ជ័រកៅស៊ូ និងទំនិញផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា