ព័ត៌មាន
អាជីវករលក់ដូរនៅភ្នំពេញថ្ងៃភ្ជុំបិណ្ឌវេនទី១៤នេះ ខ្លះបិទទ្វារ និងខ្លះទៀតបន្តលក់ដូរជាធម្មតា
អាជីវករលក់ដូរនៅរាជធានីភ្នំពេញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌទី១៤នេះ ឃើញថា អាជីវករដែលលក់ដូរនៅតាមផ្ទះ ខ្លះបានបិទទ្វារ និងខ្លះទៀតនៅបន្តលក់ដូរធម្មតា ទោះបីការលក់ដូរដាច់បន្តិចបន្ទួច ក៏ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងការចូលរួមចំណែក ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។
អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៤ រោជ ត្រូវថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជាពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីរាជធានីភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត និងប្រជាពលរដ្ឋមួយចំនួនទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ ក៏នៅមាន ប្រជាពលរដ្ឋមួយចំនួន ដែលមិនបានចាកចេញ ពួកគាត់ត្រូវការនូវរបស់របរសម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ ជាពិសេសការធ្វើម្ហូប អាហារ នំចំណី យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាជាដើម។
អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ជារៀងរាល់ឆ្នាំទោះបីក្រុមអាជីវករ មួយចំនួនបានឈប់សម្រាក់ក្នុងការលក់ដូរក៏ដោយ ក៏ពួកគាត់នៅបន្តការលក់ដូរ ព្រោះថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋដែលមិនបានចាកចេញពីរាជធានីភ្នំពេញ ច្បាស់ណាស់ពួកគាត់និងត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម សម្រាប់ផ្គត់ផ្គង់ដល់ការហូបចុក ឬការធ្វើម្ហូបអាហារ នំចំណី និងភេសជ្ជៈ ទៅប្រគេនចង្ហាន់ និងប្រគេនទេយ្យវត្ថុមួយចំនួន ដល់ព្រះ សង្ឃគង់ចាំព្រះវស្សា ទោះបីការលក់ដូរនៅក្នុងរយៈរដូវនេះបានលក់ដាច់តិចតួច ក៏ជាការចូលរួមចំណែកក្នុងការដោះស្រាយជីវភាព រស់នៅរបស់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែល ប្រជារាស្ដ្រទូទាំងកម្ពុជាតែងតែប្រារព្ធមិនដែលអាក់ខាន ចាប់ពីថ្ងៃ ១ រោជ រហូតដល់ថ្ងៃ ១៥ រោជ ខែភទ្របទ ដោយមានរយៈពេល ១៥ថ្ងៃ, ព្រោះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋដែលបានធ្វើបុណ្យដាក់បិណ្ឌ ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែង ចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងការឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធអ្នកដែលបាក់បែកចែកឋាន ជាពិសេសក្រៅពីសាច់សារលោហិត គឺការឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវិរះយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិច ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗ ជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាត៕
អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS18 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ