ព័ត៌មាន
អ្នកទេសចរណ៍ជិត២ម៉ឺននាក់ ទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
អ្នកទេសចរចម្រុះជាតិសាសន៍ ប្រមាណជិត២ម៉ឺននាក់ បានចូលមកទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ដឬហៅថាសមរាត្រី នាព្រឹកព្រលឹមថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥នេះ។
ភ្ញៀវទេសចរបានក្រោយពីម៉ោងទាបភ្លឺ បានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ ក្រោយពីបានទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គររួចហើយនោះ ភ្ញៀវទេសចរជាតិង បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចាប់ពីម៉ោង៥ព្រឹក ហើយបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។ពួកគាត់បានលើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។អ្នកទេសចរក៍បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទអង្គរដោយបានលើកឡើងថា ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ពិតជាអស្ចារ្យនិងមានភាពស្រស់ស្អាត ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន ហើយមានភ្ញៀវទេសចរជាច្រើនកុះករ ទៅទស្សនាថ្ងៃរៈ ព្រមទាំងនាំគ្នាផ្ដិយករូបភាពនាពេលព្រឹកព្រលឹមនេះ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នាថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៥នេះថា ព្រឹត្ដិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋខេត្តសៀមរាប បានទៅទស្សនាមានចំនួនប្រមាណជាង១ម៉ឺន៩ពាន់នាក់ ក្នុងចំណោមនោះ អ្នកទេសចរន្ដរជាតិជាង ១,៣០៧ នាក់ និងអ្នកទេសជាតិចំនួន១៨,១០១ នាក់។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS19 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ