ព័ត៌មាន
និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ១៩រូប ចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារ ដែលដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញដឹកនាំក្រុមការងារចូលរួមជូនដំណើរនិស្សិត អ.ម.ត ចំនួន ១៩រូប (ជើងទី៧) ចេញទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់និស្សិតទាំងអស់ឱ្យមើលថែសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសយកចិត្តទុកដាក់លើការសិក្សាភាសា និងជំនាញឱ្យបានចប់ចុង ចប់ដើម និងត្រូវដាក់គោលដៅខិតខំរៀនឱ្យពូកែប្រកួតប្រជែងក្នុងចំណោមនិស្សិតបរទេស ដោយពាំនាំមោទកភាពជូនជាតិកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើបន្ថែមដល់និស្សិតទាំងអស់ ចូលរួមផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរឱ្យអន្តរជាតិបានស្គាល់ ឱ្យបានទូលំទូលាយ និងត្រូវរស់នៅប្រកបដោយសីលធម៌ល្អ គោរពច្បាប់របស់ប្រទេសកំពុងសិក្សា។
ចំណែកនិសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៤រូប ក្នុងចំណោមនិសិ្សតទាំង១៩រូប ដែលទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានលើកទឹកចិត្តដល់យុវជន ដើម្បីឲ្យយុវជនគ្រប់រូបទទួលបានចំណេះដឹងថ្មីៗនៅក្រៅប្រទេស មកចូលរួមការអភិវឌ្ឍប្រទេសជាតិ តាមវិស័យនីមួយៗដែលនិសិ្សតបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលផ្តល់ជូន តាមរយៈសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៧៤រូប សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មាននិស្សិតសរុប ចំនួន៥៦នាក់ បានចេញដំណើរ និងត្រូវចេញដំណើរបន្តទៀតរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៕ អត្ថបទ រដ្ឋា









-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន6 days agoUNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន4 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ