ព័ត៌មាន
អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅកម្សាន្តទិសឦសាននាពេលនេះគឺជាសាក្សីរស់
អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានចាត់ទុកដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលដឹកនាំដោយក្រុមសេនាសន្តិភាពឆ្ពោះទៅកាន់តំបន់បួនខេត្ត គឺខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នាពេលនេះគឺជាសាក្សីរស់ និងឃើញដោយផ្ទាល់នឹងភ្នែកនូវការធានា និងការពារបានយ៉ាងគត់មត់នូវអធិបតេយ្យជាតិបានយ៉ាងរឹងមាំ ដោយមិនបានបាត់ បង់ដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។
ការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរូបនេះ គឺបានធ្វើឡើងក្នុង ឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចបងប្អូនប្រជាពលរដ្ឋខ្មែរមកពីស៊ុយអែត បារាំង ជប៉ុន និងពលរដ្ឋខ្មែរ នៅតាមបណ្តាខេត្តនានាអញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅតាមខេត្តតំបន់ភូមិភាគឦសាន ដែលជាខេត្តកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា« ជំនួសមុខឱ្យប្រជាពលរដ្ឋ និងអាជីវករ នៅខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងៗសេនាសន្តិភាព ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចតាមតំបន់ទេសចរ និងតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ វត្តមានរបស់បងៗ គឺពិតជាបានរួមចំណែកក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋយើងខ្ញុំ យ៉ាងជាក់ប្រាកដ។ ហើយបងៗ ក៏ជាសាក្សីរស់ និងជាអ្នកនាំពាក្យពីភាពច្បាស់លាស់ដែលបានឃើញនឹងភ្នែកផ្ទាល់ នូវការធានា និងការការពារដ៏គត់មត់បំផុតនូវដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា ផងដែរដោយសេចក្តីគោរពបងៗ»៕ អត្ថបទបាន ចក់










-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ