ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោនឹងហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរ នៅថ្ងៃទី៨ខែកញ្ញានេះ
មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរការជាផ្លូវការនៅឆមាសទី១ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រតិបត្តិដែលមានប្រតិភូអាកាសចរស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។
បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល បានប្រាប់ថា មកដល់ពេលប្រតិភូទំាងអស់បានប្រជុំសម្រេចរួចរាល់ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោមួយនេះនឹងដាក់ ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យរាល់ឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ជាមុន ក្នុងនេះក្រុមការងារជំនាញបានចុះមកពិនិត្យជាក់ស្តែងរាល់ឧបករណ៍ទំាងអស់ ដោយបានពិនិត្យឃើញថា នៅថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញាឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចដំណើរការហោះហើរ សាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរបានដោយមិនមានបញ្ហារាំងស្ទះទេ ហើយការកំណត់ឱ្យហោះហើរសាកល្បងនេះ ត្រូវធ្វើឡើងចំនួន២ដង ដោយលើកទី១ មានរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញា និងលើកទី២ មានរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣កញ្ញា ដល់ថ្ងៃទី២៨កញ្ញាក្នុងឆ្នាំ២០២៤នេះដូចគ្នា ដើម្បីធ្វើតេស្តឱ្យបានរួចរាល់ មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី១ឆ្នាំ២០២៥ និងដើម្បីឱ្យប្រាកដ មុនថ្ងៃដាក់ឱ្យដំណើរហោះហើរការផ្លូវការ។
ចំណែកឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន បានបន្ថែមថា មកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិតេជោ បានសម្រេចការសាងសង់បានប្រមាណជិត ៩០%ហើយ ហើយអាកាសយានដ្ឋានអន្តរជាតិមួយនេះនឹងចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណ១៥០០លានដុល្លារ លើទំហំផ្ទៃដីជាង ២ពាន់៦០០ហិកតា និងជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F អាចទទួលយន្តហោះធំៗចុះចតបានគ្រប់ប្រភេទ៕ អត្ថបទ៖ គង់ រ៉េន








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦