នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងខេត្តពោធិ៍សាត់ ដែលមានបេក្ខជនត្រូវប្រឡងប្រជែង ចំនួន ១៩១នាក់ មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ បើតាមលោក ហាក់ ហាន់ណារី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ...
នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តព្រៃវែង ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា ទោះក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក និង បញ្ហាប្រឈមនានា ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញដល់អន្តរជាតិអំពីការសាមគ្គីភាព ដោយគ្មានអ្វី មករារាំង ឬបង្អាក់បន្ទុចដល់នវានុវត្តន៍ជាតិនោះឡើយ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌- មានផ្លូវការ ក្នុងថ្ងៃបញ្ចប់ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនជាមួយអ្នកជិតខាងយើងនាពេលថ្មីៗនេះ បានបង្ហាញឱ្យកាន់តែច្បាស់ថា ផ្លូវដែលយើងត្រូវជ្រើសរើស និងត្រូវធ្វើដំណើរ ឆ្ពោះទៅមុខទៀត ក្នុងការការពារជាតិ, ការកសាងជាតិ, ការអភិវឌ្ឍជាតិ និងការកសាងសមត្ថភាពប្រទេសកម្ពុជា ឱ្យស្មើគេស្មើឯង, អាចរស់ដោយខ្លួនឯងបាន និងអាចពឹងលើខ្លួនឯងបាន គឺយើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង។ ឯកឧត្តម វង្សី វិស្សុត...
ក្រុងសៀងហៃ៖ គណៈប្រតិភូសមាគមចំនួន ២២ រូប បានចូលតាំងពិព័រណ៍ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើក ទី៥ ប្រកបដោយជោគជ័យ និងបានធ្វើទស្សនកិច្ចកំពង់ផែសៀងហៃ ប្រទេសចិន ដែលជាកំពង់ផែអន្តរជាតិកំពូល បាននិងកំពុងបម្រើ ការដឹកជញ្ជូនទៅកាន់ប្រទេសនៅលើពិភពលោក។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចំនួន ២២ រូប ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៥ (5th...
ក្រោមកិច្ចសហការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសបើកដំណើរការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។ កម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ឱក...
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងវត្តមានគណៈប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ដ្រីទូត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នា ក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអបអរសាទរខេត្តក្រចេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចូលរួមសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។ ពិធីនេះក៏មានការអញ្ជើញចូលរួម លោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ...
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម បានជំរុញឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្តសញ្ញាណផ្លូវការ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ការចុះឈ្មោះនេះអនុវត្តដោយស្ម័គ្រចិត្ត ឥតគិតថ្លៃ និងមិនមានកាតព្វកិច្ចពន្ធទេ សម្រាប់អ្នកមានចំណូលក្រោមកំណត់ និងត្រូវបានចាត់ទុកជាគន្លឹះសំខាន់ក្នុងការចូលរួមដំណើរការសេវាសង្គម ហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។ ថ្លែងនៅក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦, សាលាខេត្តកំពត ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបញ្ជាក់ថា ការចុះឈ្មោះតាមថ្នាលឌីជីថលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជន បេក្ខនារី ដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។ នៅក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីមតាកែវ ដោយមានការចូលរួមពីឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម...