បាត់ដំបង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញប្រគល់ផ្ទះចំនួន៩ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន៩គ្រួសារនៅក្នុងស្រុកបវេល និងស្រុកថ្មគោល។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ...
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ការប្រមូលផលបានចំនួន ២៦លើក សរុបចំនួន ៣១ ៦១០គីឡូក្រាម ក្នុងនោះរួមមាន ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន...
ភ្នំពេញ ៖ ការនាំចេញម្រេចកំពតទំនិញសម្គាល់ភូមិសាស្ត្រ (GI) និងម្រេច មិនមែន GI របស់កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៦នេះ ដោយរកចំណូលបានជាង ៩លានដុល្លារអាមេរិក ដែលជំរុញដោយការកើនតម្រូវការនៃទីផ្សារសកល ខណៈការប្រមូលផលម្រេច សម្រេចបានប្រមាណ ៥០%ហើយ នៃទិន្នផលសរុបត្រូវបានរំពឹងថា នឹងសម្រេចបានចំនួន ២ម៉ឺនតោនសម្រាប់រដូវកាលប្រមូលឆ្នាំនេះ។ បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម អ្នកក្នុងវិស័យម្រេច បានរកប្រាក់ចំណូលបានជាង ៩លានដុល្លារអាមេរិកពីនាំចេញផលិតផល ម្រេចកំពត GI និង...
ក្រោយបិទបញ្ជាប់កាលពីចុងសប្តាហ៍កន្លងទៅ នៃការប្រកួតអត្តពលកម្មសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្នុងទីលានពហុកីឡដ្ឋានអូឡាំពិក ក្រុមអត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីខេត្ត រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ ។ ក្នុងពិធីបិទ និង ប្រគល់មេដាយជូនកីឡាករ-កីឡាការិនី មានការអញ្ជើញ ពីសំណាក់លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ ព្រមទាំងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡាមកពី...
សហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការធ្វើច្បាប់កាតព្វកិច្ចយោធា ពីព្រោះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ និងបង្ហាញសុទិដ្ឋនិយមថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយច្បាប់នេះ គឺជាអ្វីដែលមានរួចមកហើយ តែអ្វីដែលជាការឆ្លើយតបទៅនឹងភូមិសាស្ត្រនយោបាយសម័យថ្មី គឺស្របពេលនេះ រាជរដ្ឋាភិបាលបានលើកយកច្បាប់នេះធ្វើការកែសម្រួលដើម្បីយកមកធ្វើការអនុវត្តនៅក្នុងការសម្រេចដើម្បីឲ្យយុវជនអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំចូលបម្រើកាតព្វកិច្ចយោធា គឺដាច់ខាតត្រូវតែធ្វើព្រោះជាតម្រូវការរបស់ជាតិ។ ហើយតាំងពីសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីបានធ្វើទំនើបកម្មយោធាពីដំណាក់កាលមួយទៅដំណាក់កាលមួយដើម្បីការពារជាតិ។...
ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារសារមន្ទីរទួលស្លែង សហការជាមួយមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល បានចុះពិនិត្យ អភិរក្សបឋម និង រាប់ចំនួនអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅកោះ គ (បច្ចុប្បន្ន ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល) ។ សកម្មភាពចុះពិនិត្យ អភិរក្សបឋមអដ្ឋិធាតុ និងវាយនភណ្ឌជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ថ្លែងឱ្យដឹងថា នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងជាគំហុក ស្របពេលរាជរដ្ឋាភិបាលបានអនុម័តបង្កើតតំបន់សេដ្ឋកិច្ចពិសេសកើនឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការវិនិយោគ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦នៅចុងសប្តាហ៍កន្លងមកថា គម្រោងវិនិយោគដែលកម្ពុជាទទួលបាន មានកំណើនកើនឡើងគួកត់សម្គាល់ ជាក់ស្តែង នៅឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន ៦៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ខណៈនៅក្នុងរយៈ ៤ខែដំបូង...
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត...
វិស័យឯកជនប្តេជាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជួយគៀងគរវិនិយោគិនពីបរទេសផ្ទាល់មកបណ្តាក់ទុនបន្ថែម ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកាតាលីករ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីអំពីបរិយាសវិនិយោគនៅកម្ពុជាថា ជុំវិញរដ្ឋនិងវិស័យឯកជន, រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគន្លឹះមុតស្រួច តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយ ការដាក់នូវវេទិកានេះ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់កិច្ចសម្រួលនានា កាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតប្រសិទ្ធភាពទីផ្សារ ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ អ្នកឧកញ៉ា បន្តថា...
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥...