ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ តបតាមការអញ្ជើញរបស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភា (Milli...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិតាម៉េង ឃុំអន្ល់ងវែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អំឡុងពេលចុះពិនិត្យ ឯកឧត្តម គន់ គីម កោតសរសើរចំពោះបងប្អូនអតីតយុទ្ធជនដែលបានរៀបចំការរស់នៅបានយ៉ាងល្អប្រសើរ និងរៀបចំដីមានសោភ័ណភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ឯកឧត្តម មានប្រសាសន៍ថា គ្រាដែលប្រទេសកម្ពុជាអាចរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍...
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាសមាជិកគណៈអចិន្រ្តៃយ៍ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពី ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងជាសមាជិកអចិន្រៃ្តយ៍ អ.ន.ក, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្រុមការងារ អ.ន.ក ខេត្ត,...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តក្រើនរម្លឹកទៅដល់យុវជន សិស្ស/និស្សិត ក៏ដូចជាអ្នកស្វែងរកការងារធ្វើត្រៀមនូវប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗ នៅពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកាខាងមុខនេះដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល...
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ បានបង្ហាញក្តីរំពឹងថា ស្ថានភាពនៅព្រំដែននឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដើម្បីមានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត ខណៈសព្វថ្ងៃពួកគាត់រស់បានពឹកផ្អែកទៅលើតែជំនួយមនុស្សធម៌ពីសប្បុរសជននានា។ តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ បានលើកឡើងថា ថ្ងៃនេះស្ថានភាពនៅភូមិរបស់គាត់មាន លក្ខណៈធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់នៅតែចង់ឲ្យស្ថានភាពដូចដើមឡើងវិញ ស្របទៅតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីកន្លងទៅនេះ។ ក្រោយពីមានសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ ដែលមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកធ្វើជាសាក្សីនោះ...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ គ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។ ឯកឧត្តមបណ្ឌិតជ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ នៅក្រោយចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០២៥កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី...
ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូពារជាតិទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ សេក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍មតិសាធារណៈពាក់ព័ន្ធការងារកំណែទម្រង់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី ខណៈក្រសួងប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះឱ្យបានល្អ។ ឯកឧត្តមបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ គឺបានតាមដានដោយយកចិត្តទុក ហើយក៏បានផ្តល់តម្លៃខ្ពស់ចំពោះរាល់មតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គមមិនថាលើកនេះឬដំណាក់កាលកន្លងមកនោះទេ។ ឯកឧត្តមថ្លែងថា៖«ខ្ញុំពិតជាសូមអរគុណសម្រាប់មតិយោបល់ពាក់ព័ន្ធទៅលើការងារកំណែទម្រង់ និងជាពិសេសការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី...
ក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ នឹងក្លាយឯកសារមគ្គុទ្ទេសដ៏សំខាន់ បង្កើនការទាក់ទាញវិនិយោគលើវិស័យ អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ តុលា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព លើការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ ជាមួយ ក្រុមការងារ នៃកម្មវិធីភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), សេចក្តីព្រាង ក្របខ័ណ្ឌទស្សនាទាននេះ នឹងក្លាយឯកសារមគ្គុទ្ទេសសម្រាប់បង្កើនការទាក់ទាញវិនិយោគ...