ព័ត៌មាន
ក្រសួងបរិស្ថានជំរុញសកម្មភាពបណ្តុះកូនឈើ និងដាំបន្លែ ក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកឱរ៉ាល់ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង លើការដាំដុះកូនឈើ និងដាំបន្លែ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងភូមិត្រពាំងឈ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឬទ្ធិកម្ពុជា យុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាកម្មវិធិនេះរៀបចំឡើងដោយ មានការណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងស្មារតីបណ្តុះ«ពន្លកបៃតង» ជំរុញការដាំដុះកូនឈើ និងបន្លែនៅតាមមូលដ្ឋាន ជួយបង្កើនគម្របបៃតង នៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា និងនៅតាមព្រៃសហគមន៍តំបន់ការពារធម្មជាតិ។ កម្មវិធីនេះ បានរៀបចំឱ្យបទបង្ហាញពីមន្រ្តីជំនាញ ពីរបៀបបណ្តុះ ការថែទាំកូនឈើនិងបន្លែបង្ការ ឲ្យបានរីលូតលាស់ល្អ សម្រាប់តម្រូវការក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា ជួយដល់សមរភូមិមុខ។
សូមបញ្ជាក់ថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ក្រសួងបរិស្ថានបានជំរុញសកម្មភាព«ពន្លកបៃតង» ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន នាំគ្នាបណ្តុះកូនឈើព្រៃ ឈើហូបផ្លែ និងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីចែកជូនប្រជាពលរដ្ឋដាំ ជួយបង្កើនគម្របបៃតងនៅកម្ពុជា ប្រមូលផលសម្រាប់បង្កើនជីវភាពគ្រួសារ និងមួយចំនួនទុកជូនវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីពីសត្រូវឈ្លានពាន និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារការឈ្លានពានបូរណភាពទឹកដីកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញ ការបណ្តុះកូនឈើចម្រុះ និងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ចំនួន៥កន្លែងធំៗ រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីចែកជូនកូឈើជូនប្រជាពលរដ្ឋយកទៅដាំ និងផលិតបន្លែសុខភាព ជួយផ្គត់ផ្គង់គ្រួសារ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ផ្តល់ស្បៀងសម្រាប់សមរភូមិជួរមុខ និងជួយជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ៕











-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត