ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
(ភ្នំពេញ)៖ ភ្លាមៗក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានសាក្សីពីលោកប្រធានាធិបតីអាមេរិកឌូណាល់ត្រាំ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសារអបអរសាទរយ៉ាងក្លៀវក្លាបំផុត។ តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីថា ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាមោទនភាពសម្រាប់កម្ពុជាគ្រប់គ្រូប។ ឯកឧត្តមបញ្ជាក់ថា៖ “ខ្ញុំបាទ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេស...
ភ្នំពេញ៖នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលានេះ បានផ្ញើសារជូនជនរួមជាតិ ភ្ជាប់ជាមួយរូបភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ដោយសម្ដេចបានចាត់ទុកលទ្ធផលនៃកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃនេះ គឺជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត «ស្ងាត់ តែមិនស្ងៀម» របស់របស់សម្ដេចធិបតី។ សម្ដេចតេជោ បានសរសេរថា នេះជាការប្រមូលផលដើមរដូវនៃ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ (កិច្ចប្រជុំពេញអង្គ) និងពិធីប្រគល់-ទទួលពិធីសារទី២ ស្តីពីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅរដ្ឋធានីគូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនថ្នាក់ដឹកនាំ និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្រ្ដ ដែលបានចូលជាសមាជិកពេញសិទ្ធិទី១១ នៃសមាគមអាស៊ានជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។ តាមរយៈសារលិខិតអបអរសាទរផ្ញើជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ខៃ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹកថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់...
ក្រោយពីការធ្វើដំណើរប្រមាណជា២៤ម៉ោង នៅរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៥ វេលា ម៉ោង១៦:៤៥នាទី ម៉ោងនៅក្នុងប្រទេសហុងគ្រី ដែលត្រូវម៉ោង២១:៤៥នាទី ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៤ថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér)...