ព័ត៌មាន
អ្នកនាំពាក្យ៖ ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងទាំងផ្លូវអាកាស និងផ្លូវគោកចូលលំនៅដ្ឋានជនស៊ីវិល ដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបន្តបាញ់ប្រហារយ៉ាងកំរោល និងព្រៃផ្សៃបំផុតទាំងផ្លូវអាកាស និងផ្លូវគោកស្រោចមកលើលំនៅដ្ឋានរបស់ប្រជាជនស៊ីវិលជាច្រើនកន្លែងនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដោយទង្វើនៃការបាញ់ប្រហារនេះ បានរំលោភបំពាន និងច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល២០ថ្ងៃហើយដែលទាហាន ឈ្លានពានរបស់ភាគីថៃ បានបន្តបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដោយមិនរើសគោលដៅ ខណៈថ្ងៃនេះ បានបន្តបាញ់ផ្លោងពីចម្ងាយចូលផ្ទះពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ បាញ់ចូលទី តាំងជនស៊ីវិលនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាច្រើនគ្រាប់ និងគោលដៅជាច្រើនកន្លែងទៀតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ដោយកន្លែងខ្លះនៅបន្តបាញ់ ផ្លោងយ៉ាងក្តៅគគុកនៅឡើយ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ បានលើកឡើងថា បើទោះបីទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្តហោះ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជា មិនរាថយនោះឡើយដោយបានកំពុងតស៊ូយ៉ាងស្វិតស្វាញ ដ៏អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។
ប៉ុន្តែលោកជំទាវម៉ាលី សុជាតា បានបន្តអះអាងជាថ្មីថា ការបាញ់តបតរបស់វីរកងទ័ពកម្ពុជា គឺសំដៅទៅលើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហានឈ្លានពានថៃបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់មកលើតែជនស៊ីវិលកម្ពុជា ដែលរហូតមកដល់ពេលនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់និងរបួសរាប់រយនាក់ និងជិតមួយលាននាក់ផ្សេងទៀតកំពុងរត់ភៀសសឹក នៅក្នុងនោះក៏មានកុមារកម្ពុជារាប់សែននាក់ផងដែរកំពុងរត់ចោលសាលាមិនបានរៀន ដោយសារការភ័យខ្លាចការបាញ់ផ្លោងរបស់ទាហានឈ្លានពានថៃយ៉ាងកំរោល និងឃោរឃៅបំផុតនោះ៕ អត្ថបទ៖ បាន ចក់



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ