នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។ ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ...
កម្ពុជាបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ទង្វើដ៏គឃ្លើនរបស់ថៃបានបើការបាញ់ប្រហារជាថ្មី ឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា និងបាញ់ប្រហារមិនរើសគោលដៅសម្លាប់ជនស៊ីវិល និងកុមារកម្ពុជាជាច្រើននាក់ មលទល់ថ្ងៃទី២៣ ខែធ្នូនេះ គឺមានរយៈពេល១៦ថ្ងៃហើយ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ «គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ» ប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16,...
នាព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក» ក្រោមអធិបតីភាពរបស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ វេទិកាស្តីពី «និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក»...
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៩:៣៥នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១៩:៥៥នាទី...
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ការងារអាទិភាពឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹក និងមតិណែនាំសំខាន់ៗមួយចំនួនឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា–ថៃ ដោយ៖ ១) មន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់តាំងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី និងជាប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ អញ្ជើញចុះសួរសុខទុក្ខដល់វីរកងទ័ពសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត...
អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥នេះថា ទាំងកម្ពុជា និងថៃ គឺជាសមាជិកសំខាន់នៃអាស៊ាន។ ចិនកោតសរសើរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសម៉ាឡេស៊ី ក្នុងការធានាសន្តិភាព។ លោកបន្ត ចាប់តាំងពីមានជម្លោះរវាងប្រទេសទាំងពីរ ចិនបានចូលរួមយ៉ាងសកម្មជាមួយភាគីទាំងពីរដើម្បីស្វែងរកសន្តិភាព ក្នុង រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានជជែកតាមទូរសព្ទជាមួយសមភាគីកម្ពុជា និងថៃ...
ក្រសួងមហាផ្ទៃ បានចេញ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង ១រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ២០នាក់ និងរបួស ៨០នាក់ ក្នុងនោះ មានជនជាតិចិន ១នាក់ នៅថ្ងៃទី២២ ខែធ្នូ នេះ។...
ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាល និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៧៦៣បណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។ គិតត្រឹមពេលនេះ ការងារវាស់វែងទូទាំងខេត្តកណ្តាល ត្រូវបានបញ្ចប់ ហើយតាមការគ្រោងទុក ក្រុមការងារនឹងធ្វើការបិទផ្សាយជាសាធារណៈ ភូមិចំនួន ៨ ទៀត ក្នុងចំណោមភូមិសរុប ១...
ត្រឹមរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៩០ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់ ៦១នាក់ និងរបួសធ្ងន់ស្រាលចំនួន ១០៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តួលេខថ្ងៃបន្តបន្ទាប់ នឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។ លោក ទូច សុឃៈ អះអាង រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល...