ព័ត៌មាន
មួយសប្ដាហ៍កន្លងទៅ ជាង១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦១នាក់ និងរងរបួសជាង១០០នាក់
ត្រឹមរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៩០ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់ ៦១នាក់ និងរបួសធ្ងន់ស្រាលចំនួន ១០៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តួលេខថ្ងៃបន្តបន្ទាប់ នឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។
លោក ទូច សុឃៈ អះអាង រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះវិហារ ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ លោកបានពន្យល់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីនេះ មានដូចជា ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង កត្តាយានយន្ត មិនគោរពសញ្ញាចរាចរណ៍ និងការបើកបរក្នុងភាពងងុយ។
ស្របពេលអត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្តបណ្តាលឱ្យប៉ះពាល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឬផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។
លោកបានសង្កត់ធ្ងន់ថា បើទោះបីជាប្រទេសជាតិកំពុងប្រឈមមុខនឹងការឈ្លានពានពីយោធាថៃក៏ដោយ ក៏ការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមដឹកនាំប្រកបដោយប្រតិភាណរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមគោលការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍ បាន និងកំពុងអនុវត្តវិធានការអប់រំច្បាប់ដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទផងដែរ៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS7 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ