ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ជាំង ស៊ួយ (Jiang Shui) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ...
ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយនាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងអង្ករចំនួន៣០តោន ដែលជាអំណោយរបស់ប្រជាជនខេត្តពោធិ៍សាត់ រួមនិងសប្បុរសជននានា ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការបែងចែកជូនដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។ ក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា...
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ប្រមាណជាង២០កុងតឺន័រជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំងចំនួន១៥០០០សម្រាប់ ចង្ក្រានហ្គាសចំនួន ១៧០០០ចង្រ្កាន និង៣៤០០០កំប៉ុងផងដែរ។ ការបញ្ជាក់របស់ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ...
ក្រសួងអប់រំ យុវជន និងកីឡា បានចុះសិក្សាវាយតម្លៃ លើផលប៉ះពាល់តាមសាលារៀន នៅតាមបណ្ដោយព្រំដែន ដែលរងការខូចខាតពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្រសួងអប់រំ បានត្រៀមនូវថវិការហូតដល់ប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការជួសជុល ក៏ដូចជាសាងសង់អគារបណ្ដោះអាសន្នធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានបង្កផលប៉ះពាល់ ធ្វើឱ្យមានការផ្អាកការសិក្សារបស់សិស្សជាច្រើនពាន់នាក់នៅតាមខេត្តជាប់បណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ ក្រៅពីផ្អាកការសិក្សា ការផ្ទុះអាវុធនាពេលកន្លងទៅនេះ ក៏បានបំផ្លិចបំផ្លាញអគារសិក្សាតាមសាលារៀនមួយចំនួនផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ការខូចខាត របស់សាលារៀននីមួយៗ រួចមកហើយ។...
ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៤០ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៣១នាក់ និងរងរបួស៤៦នាក់។ ដោយឡែកចំនួននេះបើបូកយោង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា បន្ថែមទៀតស្មើរយៈពេល១១ថ្ងៃ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥៣នាក់ និងរងរបួស ៩០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះរួមមាន...
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភថវិកា ៤០លានរៀលតាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកម៉ូតូចំនួន ១០គ្រឿងនោះ ប្រគល់ជូនដល់វីរកងទ័ពការពារព្រំដែន...
ស្ថិតក្នុងដែនដីខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា «កងទ័ពអាវស TYDA » កំពុងបន្តផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូស…ជាដើម។ សូមជូនពរដល់ «កងទ័ពអាវស TYDA» ទាំងអស់មានសុខភាពល្អ សំណាងល្អ ជោគជ័យនៅក្នុងបេសកកម្មមួយនេះ និងសូមឱ្យជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិតកម្ពុជាដែលបានត្រឡប់មកពីប្រទេសថៃ គិតត្រឹមថ្ងៃទី១២សីហា ឆ្នាំ២០២៥ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ ចំនួន១៧៩នាក់ និងលើកទី២ចំនួន ៤៨៧នាក់ ខណៈបច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន...