ព័ត៌មាន
ទីភ្នាក់ងារកយកា(KOICA) ពង្រីកកម្មវិធីកសាងសមត្ថភាពនៅកម្ពុជា គ្របដណ្ដប់លើវិស័យយុត្តិធម៌ បរិស្ថាន និងការអភិវឌ្ឍទីក្រុង
ភ្នំពេញ ៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរាជការកម្ពុជា ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលចំនួនបីវគ្គ នៅសាធារណរដ្ឋកូរ៉េ ក្នុងខែតុលានេះ។ មន្ត្រីរាជការកម្ពុជាប្រមាណ ៣០រូបបានចូលរួម រួមមានតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងចំនួន៥ទៀតព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព (SCTWG)។
កម្មវិធីបណ្ដុះបណ្ដាលទាំងនោះរួមមាន៖ ១)-ការកសាងសមត្ថភាពសម្រាប់ក្រសួងយុត្តិធម៌ស្ដីពីការប្រឆាំងការសម្អាតប្រាក់ដោយការអនុវត្តកោសល្យវិច្ច័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា, ២)-ការកសាងសមត្ថភាពស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យឧស្សាហកម្មនៅក្នុងប្រទេសនៅអាស៊ីបូព៌ា និង ៣)-ការពង្រឹងសមត្ថភាពសម្រាប់ការធ្វើផែនការ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅកម្ពុជា។ កម្មវិធីសម្រាប់ក្រសួងយុត្តិធម៌ ដោះស្រាយតម្រូវការបន្ទាន់របស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតមាន ដោយផ្តោតលើបច្ចេកទេសកោសល្យវិច្ច័យឌីជីថល ដើម្បីបង្កើនការស៊ើបអង្កេត ការកាត់ទោស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្មវិធីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) និងកម្មវិធីបណ្តុះបណ្តាលលើការរៀបចំផែនការទីក្រុងនិរន្តរភាព ត្រូវបានរៀបចំឡើងដើម្បីគាំទ្រចំនុចអាទិភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយត្រូវបានរំពឹងថានឹងរួមចំណែកដល់ការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសំខាន់ៗទាំងនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃកម្មវិធីតម្រង់ទិសនោះអ្នកចូលរួមទាំងអស់បានទទួលព័ត៌មានស្តីអំពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា (KOICA Fellowship Program) ហើយបានចែករំលែកផែនការ និងការរំពឹងទុករបស់ពួកគេចំពោះវគ្គបណ្តុះបណ្តាល ដែលគូសបញ្ជាក់ពីបញ្ហាប្រឈមរបស់ស្ថាប័ន និងទិសដៅអនាគតរបស់ប្រទេសកម្ពុជា។ លោក ហ៊ត ស្រ៊ឺ (Mr. Hort Sroeu) អ្នកជំនាញការជាន់ខ្ពស់ប្រចាំការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយកត់សម្គាល់ថាកម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកូរ៉េ និងកម្ពុជាព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជាផងដែរ។
កម្មវិធីបណ្តុះបណ្តាលរបស់កយកា ដែលគេស្គាល់ថាជាកម្មវិធី ការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដែលផ្តោតលើការពង្រឹងសមត្ថភាពអ្នកតាក់តែងគោលនយោបាយ មន្ត្រីសាធារណៈ និងអ្នកជំនាញ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ គិតត្រឹមឆ្នាំ ២០២៤ មានអ្នកជំនាញកម្ពុជា ជិត៤,២០០នាក់ហើយ បានទទួលការបណ្តុះបណ្តាលពីកម្មវិធីនេះ។ ដោយឡែក នៅឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បាននឹងកំពុងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើន រួមទាំងវគ្គសិក្សា សម្រាប់ប្រទេសចំនួន១០វគ្គ និងវគ្គសិក្សាសម្រាប់ពហុប្រទេសចំនួន៧វគ្គផងដែរ៕
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ