កីឡា
ក្លិបបាល់ទាត់ក្រសួងការពារជាតិប្រកាសប្ដូរឈ្មោះនិងបង្ហាញរចនាសម្ព័ន្ធថ្មី
ភ្នំពេញ៖ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានប្រកាសសម្រេចប្ដូរឈ្មោះបស់ខ្លួននិងដើម្បីជំរុញឲ្យក្លឹបបាល់ទាត់មួយនេះកាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។ពិធីប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី០៦មីនាឆ្នាំ២០២០ខណៈដែលក្លឹបទ័ពក៏នឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ដុល្លារលើសកម្មភាពរបស់ខ្លួន។
បើតាមការបញ្ជាក់ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះសម្រេចយកជាផ្លូវការគឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទស្របពេលដែលការប្ដូរឈ្មោះនេះមិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់ក្លឹប។



ចំពោះហេតុផលនៃការប្ដូរឈ្មោះនេះត្រូវបានធ្វើឡើងស្របគ្នាលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះដើម្បីយកមកគ្រប់គ្រងរហូតដល់១០ឆ្នាំឯណ្ណោះ។ក្រៅពីប្រកាសប្ដូរឈ្មោះក៏មានការចុះ MOU រវាងលោក ស៊ុប៉ាឆៃ វិរះពូជុង និងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិដើម្បីប្រគល់សិទ្ធិឲ្យលោក ស៊ុប៉ាឆៃ វិរះពូជុង ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០នេះ។
លោក ស៊ុប៉ាឆៃ វិរះពូជុង ដែលត្រូវគេស្គាល់ថាជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានលើកឡើងថាដោយសារតែកត់សម្គាល់ឃើញក្លឹបបាល់ទាត់ក្រសួងការពារជាតិគឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្នប៉ុន្តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយនៅកម្ពុជា។
ដោយឡែកលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថាលោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់លោក ស៊ុប៉ាឆៃ វិរះពូជុង នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ម្យ៉ាងទៀតជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ៕



-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា