កីឡា
ឈឿន ឆៃដែន ឈ្នះអាវុធ ឡេក ខណៈ រិទ្ធ ភូលូ ចាញ់ ក្វាន់ចៃ ដោយពិន្ទុ
ឈឿន ឆៃដែន ជាអ្នកប្រដាល់ជើងខ្លាំងជើងចាស់ គេស្រុតធ្លាក់ដោយសារឈឺជង្គង់ ប៉ុន្តែ…
អ្នកប្រដាល់ជើងចាស់ឈឿន ឆៃដែន ក្លិបនិរោធមានជ័យ បានប្រកួតឈ្នះអ្នកប្រដាល់ថៃ អាវុធឡេក (Awuthlek) ហើយរិទ្ធ ភូលូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ចាញ់អ្នកប្រដាល់ថៃក្វាន់ចៃ ស៊ីត អ. នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
ឈឿន ឆៃដែន ក្រោយពីព្យាបាលជង្គង់ជាហើយនោះ គេវាយខ្លាំងដូចពីមុនអីចឹង។ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃជើងចាស់ ដែលមានកាយសម្បទារឹងមាំ និងវាយខ្លាំងនោះ ឆៃដែន គេគ្មានខ្លាចញញើតបន្តិចណាទេ គឺគេសម្រុកចូលវាយ ទាត់ និងកែងជង្គង់ទៅលើ អាវុធ ឡេក ដែលធ្វើអ្នកប្រដាល់ថៃជើងចាស់រូបនេះ មានឱកាសតិចតួចបំផុតក្នុងការវាយតដៃនោះ។
អាវុធ ឡេក ជាអ្នកប្រដាល់ថៃ ធ្លាប់មកប្រកួតនៅស្រុកខ្មែរពីរបីដងហើយកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់ប្រកួតស្មើជាមួយឡុង សុវណ្ណឌឿន អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា។ អ្នកប្រដាល់ថៃនេះ មានកំណត់ត្រាប្រកួតចំនួន៩៩លើក ឈ្នះ៧៨លើក ចាញ់២០លើក ស្មើ០១លើក។
ឈឿន ឆៃដែន ជាអ្នកប្រដាល់ជើងខ្លាំងជើងចាស់ គេស្រុតធ្លាក់ដោយសារឈឺជង្គង់ ប៉ុន្តែក្រោយពេលព្យាបាលជាហើយនោះ ឆៃដែន វាយខ្លាំងដូចដើម។ ឈឿន ឆៃដែន មានប្រវត្តិប្រកួតចំនួន៧៧លើក វាយឈ្នះ៥៤លើក ចាញ់១៨លើក និងស្មើ០៥លើក។
ចំណែក រិទ្ធ ភូលូ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជា ក្លិបអាណាចក្រគុនខ្មែរ ដែលត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃក្វាន់ចៃ ស៊ីតអរ.(Kwanjai Site Or.)។

រិទ្ធ ភូលូ និង អ្នកប្រដាល់ថៃក្វាន់ចៃ ស៊ីតអរ. ប្រកួតគ្នាក្នុងទម្ងន់៦៧គីឡូក្រាម។ ពួកនៅក្នុងការប្រកួតគ្នា៥ទឹកពេញនោះ រិទ្ធ ភូលូ ចាញ់ប្រៀបឈ្នះ ក្វាន់ចៃ ដោយសារតែគេទាបជាង តែយ៉ាងណាភូលូ តស៊ូប្រកួតជាមួយក្វាន់ចៃរហូតដល់ចប់ទឹក និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។
ក្វាន់ចៃនេះ ជាជើងខ្លាំងនៅស្រុកថៃ ហើយគេធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកហើយកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ គេមានប្រវត្តិប្រកួត៧២លើក ខណៈ រិទ្ធ ភូលូ គេមានប្រវត្តិប្រកួត៨០លើក។
ចំណែកការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ភុន សោភ័ណ្ឌ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ បានប្រកួតចាញ់ ធា នុរាជ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ក្នុងទឹកទី២។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
សោភ័ណ្ឌ ត្រូវមួយកែងរបស់ ធានុរាជ បណ្តាលឲ្យបែកធំ និងត្រូវអាជ្ញាកណ្ដាលរាប់៨។ នៅពេលបន្តការប្រកួតទៀត ដោយសារតែបែកធំហូរឈាមច្រើនពេកនោះ សោភ័ណ្ឌ បានបោះបង់ការប្រកួតនៅចុងទឹកទី២នោះ៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ