កីឡា
តេជោលីគ លើកទី៣ បង្ហាញភាពពិតប្រាកដ នៃសម្រស់បាល់ទះកម្ពុជា ខណៈបញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានដាច់
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ដោយជោគជ័យ និងត្រូវបានវាយតម្លៃខ្ពស់ ពីថ្នាក់ដឹកនាំសហព័ន្ធជាតិ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលបានបង្ហាញពីភាពពិតប្រាកដនៃសម្រស់បាល់ទះកម្ពុជា ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះពានដាច់ ក្នុងការនាំយកពានតេជោលីគ ទៅតម្កល់ទុកនៅក្លិបរបស់ខ្លួនជាផ្លូវការ ក្រោយគ្រងជើងឯក ៣រដូវកាលជាប់ៗគ្នា តាមលក្ខខណ្ឌនៃព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជានេះ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា តេជោលីគ ឆ្នាំនេះ ត្រូវបានវាយតម្លៃជាលីគមួយដ៏ធំក្នុងតំបន់ ដ្បិតកម្ពុជាទើបរៀបចំលីគបាន ៣ឆ្នាំ និងចុះបញ្ជីនៅសហព័ន្ធកីឡាបាល់ទះពិភពលោកបាន ២ឆ្នាំចុងក្រោយ តែការអនុវត្តតាមនិយាមអន្ដរជាតិ បានធ្វើឲ្យព្រឹត្តិការណ៍នេះ ទាក់ទាញការគាំទ្រដ៏ច្រើនលើសលុប តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោយការពង្រឹងធនធានក្នុងស្រុក និងនាំចូលកីឡាករខ្លាំងៗពីអន្ដរជាតិរបស់ក្លិបនីមួយៗ។
តាមរយៈភាពជោគជ័យនេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល ថា ពានតេជោលីគ ឆ្នាំនេះ ពិតជាបានបង្ហាញនូវសម្រស់បាល់ទះពិតប្រាកដក្នុងប្រទេសកម្ពុជា ដ្បិតលោកសង្កេតឃើញអ្នកគាំទ្រផ្ទាល់ប្រមាណ ៨ ទៅ ៩ពាន់នាក់ ទាំងក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ ក៏ដូចជាអ្នកទស្សនាតាមបណ្ដាញសង្គមនានាយ៉ាងហោច ៨០% គឺជាការគាំទ្រព្រឹត្តិការណ៦ទាំងមូល ដោយទឹកចិត្ដ ក្ដីស្រលាញ់ និងឆន្ទៈចំពោះវិស័យកីឡាបាល់ទះជាតិ។ ការគាំទ្រនេះ បានធ្វើឲ្យមន្ដ្រីសហព័ន្ធបាល់ទះពិភពលោក ផ្ញើសារមកអបអរសាទរកម្ពុជា ហើយថា លីគបាល់ទះកម្ពុជា កំពុងប្រកួតប្រជែងជាមួយលីគបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដែលដើរមុនកម្ពុជាង ២០ឆ្នាំទៀតផង។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ គឺមានបេក្ខភាពចំនួន ៨ក្រុមចូលរួម និងធ្វើការប្រកួតជម្រុះ ២ជុំ រហូតដល់រកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-១៨។ ជ័យជម្នះស្ទើរមិនគួរឲ្យជឿ ជាមួយការធ្វើបានយ៉ាងល្អនេះ បានធ្វើឲ្យបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាក្រុមជើងឯក ៣ឆ្នាំជាប់ៗគ្នា និងក្លាយជាម្ចាស់កម្មសិទ្ធពានធំ តេជោលីគ ជាផ្លូវការ ហើយសហព័ន្ធនឹងត្រូវរចនាពានថ្មីមួយទៀត សម្រាប់ដាក់ឲ្យប្រកួតប្រជែងនារដូវកាលថ្មី។
ចំណែកក្រុមវិសាខា ដែលបាននាំចូលកីឡាករបរទេសខ្លាំងពីបារាំង អាមេរិក និងប្រេស៊ីល បានត្រឹមទទួលចំណាត់ថ្នាក់លេខ២ បីរដូវកាលជាប់គ្នា ស្របពេលក្រុមបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយវាយបកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ គួរឲ្យភ្ញាក់ផ្អើល ដោយលទ្ធផល ៣-២សិត ជាមួយពិន្ទុ ២១-២៥, ១៩-២៥, ២៥-១៩, ២៧-២៥ និង ១៥-១២៕ អត្ថបទ លី ឈុនឡា













-
កីឡា3 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន2 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន5 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន2 days agoផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ